Posts tagged as "Chine"

ឆ្មាំសមុទ្រ​អាហ្សង់ទីន បាញ់​ពន្លិច​នាវា​នេសាទ​ចិន​ដ៏​ធំ​មួយ

ជាចម្បាំងលើទឹក ក្នុងរយៈពេលដ៏ខ្លីមួយ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០១៦ នៅ​ក្នុង​លំហសមុទ្រ «Patagonie» នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងមហាសាគរអាត្លង់ទិក ភាគខាងត្បូង។ នៅ​ទីបំផុត​នៃ​ចម្បាំងនេះ នាវានេសាទចិន ដែលមានឈ្មោះ «Lu Yan Yuan Yu 010» ត្រូវបានបាញ់ពន្លិច ដោយ​ក្រុម​ឆ្មាំ​សមុទ្រ នៃប្រទេសអាហ្សង់ទីន បន្ទាប់ពីនាវានេះ បានព្យាយាមតដៃជាមួយនឹងអាជ្ញាធរ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរអាហ្សង់ទីន ប្រចាំតំបន់ឲ្យបានដឹងថា ពួកគេបានដឹងពីវត្តមាន របស់​នាវានេសាទនេះ ដែលចូលមកធ្វើការនេសាទ ដោយខុសច្បាប់ តាំងពីថ្ងៃទី១៤ ខែមីនាមកម្លេះ។ នាវា​នេសាទ​បានព្យាយាមតដៃ ជាមួយនឹងក្រុមឆ្មាំសមុទ្រអាហ្សង់ទីន នៅខណៈពេល ដែលពួកគេទាមទារ ឲ្យមាន​ការ​ត្រួត​ពិនិត្យ​មួយ។ ដោយសារតែហេតុនេះ ទើបក្រុមអាជ្ញាធរ​បានធ្វើការផ្ទុះអាវុធ រហូតធ្វើឲ្យនាវានោះបានលិច ចូល​ទៅ​ក្នុង​សមុទ្រ។

មិនមានមនុស្សណាម្នាក់ [...]

«ចិន» ជា​មហា​អំណាច​«ថ្មី» នៃ​បាល់ទាត់?

«ចិន» ជា​មហា​អំណាច​«ថ្មី» នៃ​បាល់ទាត់?

ក្រុមបាល់ទាត់ជាច្រើន នៅក្នុងក្របខណ្ឌប្រកួត «Chinese Super League» និង «China League One» (ដែលសុទ្ធសឹង ជា​ក្របខណ្ឌ​ប្រកួតបាល់ទាត់អាជីព នៅក្នុងប្រទេសចិន) បានចំណាយទុនដ៏សម្បើម នៅដើមឆ្នាំនេះ ប្រមាណជា ២៩០លាន​ដុល្លា​របស់​ពួក​គេ ក្នុងការទិញ ឬធ្វើការផ្លាស់ប្ដូរ កីឡាករ​បាល់ទាត់​អន្តរជាតិ ពីបរទេស។ ការចំណាយនេះ អាចនឹងបំបែក​ឯកត្តកម្ម​ពិភពលោក សម្រាប់​រដូវទិញដូរកីឡាករ ក្នុង​​រដូវ​រំហើយនេះ ដែលនៅក្នុងប្រទេសចិន បានបិតបញ្ចប់ហើយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ​កន្លង​មក (Editor's Note៖ រដូវសម្រាប់ធ្វើការទិញដូរ កីឡាករបាល់ទាត់ មានពីរដងក្នុងមួយឆ្នាំ។ នោះគឺនៅរដូវក្ដៅ រវាង​​ពី​ខែកក្កដា ដល់​ខែ​កញ្ញា និងនៅរដូវរំហើយ ពីខែធ្នូ ដល់ខែកុម្ភៈ។ រយៈពេលនេះ អាច​ផ្លាស់ប្ដូរ​ទៅ​តាម​ប្រទេស និងតំបន់)។

ក្រុមបាល់ទាត់ចិនឈ្មោះ «Jiangsu Suning» បានបំបែកឯកត្តកម្មនេះមុនគេ ដោយចំណាយប្រមាណជា ៥០​លានអ៊ឺរ៉ូ (ប្រមាណជា៥៥លានដុល្លា) [...]

មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

ប្រទេសភាគច្រើន ទាំងនៅអ៊ឺរ៉ុប ទាំងនៅអាស៊ី រាប់ទាំងប្រទេសកម្ពុជាផង មិនដែលសូវខ្វល់ខ្វាយប៉ុន្មាន ពី​កោះ​តៃវ៉ាន់នោះឡើយ បើទោះជាគេដឹងថា កោះកូននាគមួយនេះ មាននិន្នាការនយោបាយ តាមបែប​ប្រជា​ធិបតេយ្យ និងមានឧស្សាហកម្ម​យ៉ាងទំនើបនោះក៏ដោយ។ នោះដោយសារមូលហេតុអ្វី?

សំនួរខាងលើ មិនពិបាកឆ្លើយឡើយ។ ព្រោះកោះតៃវ៉ាន់ គឺជាប្រទេសមួយ ដែលគ្មានឯករាជ្យភាព និង​បូរណភាព​ទឹកដីពិតប្រាកដ។ ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនមានទំនាក់ទំនងផ្លូវការ ជាមួយកោះ​តៃវ៉ាន់​ទេ ដោយហេតុថាប្រទេសទាំងនោះ សុទ្ធតែរងគំនាប ទាំងផ្នែកនយោបាយ និងទាំងផ្នែកសេដ្ឋកិច្ច ពី​សំណាក់​ប្រទេស​ចិនដីគោក ដែលបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្ត«បះបោរ»មួយ របស់ខ្លួន ហើយ​រដ្ឋាភិបាល​​ចិនកុម្មុយនីស ថែមទាំងបានព្រមាន ក្នុងពេលកន្លងមកថា នឹងប្រើកម្លាំងវាយយកតៃវ៉ាន់ មក​បញ្ចូល​ក្នុង​ទឹកដី​ចិនវិញ ប្រសិនបើកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។

បញ្ហាឯករាជ្យភាព [...]

កំទេច​មហា​រូប​ចម្លាក់ ម៉ៅ សេទុង ចោល ព្រោះ​ខុស​បច្ចេក​ទេស?

កំទេច​មហា​រូប​ចម្លាក់ ម៉ៅ សេទុង ចោល ព្រោះ​ខុស​បច្ចេក​ទេស?

រូបចម្លាក់ដ៏ធំសម្បើម របស់អតីតប្រធានរដ្ឋចិន លោក ម៉ៅ សេទុង (Mao Tsé-toung) ត្រូវបាន​វាយ​កំទេច​ចោល ព្រោះរូបចម្លាក់នេះ «មិនបានចុះក្នុងបញ្ជី ហើយក៏មិនមានការអនុញ្ញាត​ឲ្យសាងសង់ ពីសំណាក់​អភិបាល​តំបន់​​នោះដែរ»។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន ស្និតនឹង​គណបក្ស​កុម្មុយនីស​ឈ្មោះ «People's Net»។

រូបសំណាក របស់ស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើង ក្នុងសភាពអង្គុយនៅលើកៅអី ដាក់​ដៃទាំងពីរកាន់ក្ដោបចូលគ្នា ត្រូវបានវាយកំទេចចោល កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីរូបសំណាកនេះ បាន​ឆ្លងកាត់ការដ្ឋានសាងសង់ ចំនួនប្រមាណជា៩ខែកន្លងមកហើយ។ រូបថតចុងក្រោយ ពីរូបចម្លាក់ដ៏ធំនេះ ដែល​ត្រូវបានបង្ហោះ កាលពីប៉ុន្មានសប្ដាហ៍មុន នៅក្នុងបណ្ដាញសង្គមចិន «Baidu» បានបង្ហាញឲ្យឃើញ ថា​ក្បាល​រូបចម្លាក់ត្រូវបានគ្រប ដោយអ្វីម្យ៉ាងពណ៌ខ្មៅ ហើយជើងរូបចម្លាក់ទាំងពីរ បានបាត់ទៅហើយ។

ឈ្មោះ​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​បណ្ដាញ​សង្គម​ចិន

ឈ្មោះ​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​បណ្ដាញ​សង្គម​ចិន

អ្នកប្រើប្រាស់បណ្ដាញអ៊ិនធើណែត នៅក្នុងប្រទេសចិន អាចនឹងមានបញ្ហា ប្រសិនបើពួកគេព្យាយាម ធ្វើការ​រុករក ផ្សព្វផ្សាយ ឬធ្វើការពិភាក្សា ជុំវិញពាក្យគន្លឹះ «សាយ អ៊ីងវេន (Tsai Ing-wen)» ឬបើសូម្បី​ពាក្យ​សមញ្ញា «ការបោះឆ្នោតនៅតៃវ៉ាន់» នៅលើបណ្ដាញសង្គម វៃបូ (Weibo) ដ៏ធំ និងដ៏មានប្រជាប្រិយ នៅ​ក្នុង​ប្រទេស​ចិន។ ក្រុមអ្នកប្រើប្រាស់នឹងទទួលបានចម្លើយមកវិញ អះអាងពីការហាមឃាត់ យ៉ាងដូច្នេះថា៖ «ដោយ​យោងតាមច្បាប់ លក្ខត្តិកៈ និងគោលការណ៍ផ្ទៃក្នុង ដែលស្ថិតនៅជាធរមាន លទ្ធផល​សម្រាប់​ការរុករក​នេះ មិនអាចត្រូវបានបង្ហាញឡើយ»។

អ្នកស្រី ឆាយ អ៊ីងវេន បានទទួលជ័យជំនះយ់ាងភ្លូកទឹកភ្លូកដី ឈ្នះបេក្ខជនមកពីគណបក្សកាន់អំណាច គួងម៉ីងតាំង (Kuomintang) នៅក្នុងការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់។ ជ័យ​ជំនះ​នេះ បានធ្វើឲ្យអ្នកស្រី ដែលមាននិន្នាការឯករាជ្យនិយម សម្រាប់កោះតៃវ៉ាន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...