របាយការណ៍៖ ឡាវរំលោភកិច្ចព្រមព្រៀង រឿងទំនប់វារីអគ្គីសនី«ដនសាហុង»
មានរបាយការណ៍ជាច្រើន បានបង្ហាញថា រដ្ឋាភិបាលឡាវ បានរំលោភទៅលើកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលបានចុះហត្ថលេខា ដោយប្រទេសចំនួនបួនក្នុងតំបន់ទន្លេមេគង្គក្រោម ដែលទទួលស្គាល់ពី «សារៈសំខាន់នៃការប្រើប្រាស់ទន្លេរួមគ្នានេះ ឲ្យប្រកបដោយចីរភាព»។
រូបបង្ហាញពីទីតាំង នៃទំនប់វារីអគ្គិសនី ដែលត្រូវសង់នៅចម្ងាយ២ចំអាម ពីព្រំដែនខ្មែរឡាវ។
វិបត្តិសង្គម - ក្នុងខែតុលា ឆ្នាំ២០១៣ រដ្ឋាភិបាលឡាវបានជូនដំណឹង ទៅគណកម្មការទន្លេមេគង្គ (MRC) ថាទំនប់ ដនសាហុងនេះ មិនស្ថិតនៅលើ «តួទន្លេមេនៃទន្លេមេគង្គ»ទេ ដែលគ្រាន់តែតម្រូវ ឲ្យមានការ«ជូនដំណឹងជាមុន» ជំនួសទៅនឹងការ«ពិគ្រោះយោបល់»។ ជំទាស់ទៅនឹងការលើកឡើងនេះ លេខាធិការដ្ឋាននៃគណកម្មការទន្លេមេគង្គ [...]