
សំនុំរឿងវ៉ាលីយ៉េ៖ ចៅក្រមរកឃើញ«ជនសង្ស័យ»ម្នាក់
លោក ឆែម ឬទ្ធី ចៅក្រមស៊ើបអង្កេត នៅសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានចូលរួនមស៊ើបអង្កេតឡើងវិញ ជាមួយភាគីបារាំងបានថ្លែងថា ក្រុមស៊ើបអង្កេតបានចេញដីកាកោះមួយ ទៅបងប្អូនប្រុសសាច់ថ្លៃរបស់ភរិយាលោក វ៉ាលីយ៉េ មកសាកសួរពាក់ព័ន្ធនឹងករណីស្លាប់នោះ។ លោកបានថ្លែងបន្តថា៖ «យើងនឹងសាកសួរបុរសម្នាក់ ដែលជាបងប្អូនប្រុសរបស់ប្រពន្ធលោក វ៉ាលីយ៉េ ពីព្រោះគាត់ធ្លាប់មានជម្លោះជាមួយលោក វ៉ាលីយ៉េ កាលពីពេលមុន។ យើងមិនចោទប្រកាន់គាត់ទេ ប៉ុន្តែយើងធ្វើការស៊ើបអង្កេតបន្ថែម ពីព្រោះថាបុរសម្នាក់នោះ ក៏ធ្លាប់ប្រើថ្នាំញៀនផងដែរកាលពីមុន»។
លោកបានបន្តទៀតថា ក្រុមស៊ើបអង្កេតសង្ស័យទៅលើមនុស្សពី ៣ទៅ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ហើយឃាតកម្មនេះ ឃាតករគឺជាដែលមានអ្នកជំនាញខ្ពស់ ពីព្រោះគេបានបង្វែរសាច់រឿងជាច្រើន។ ដូចជាក្បាលរបស់កូនលោក Vallier គឺនៅក្នុងវ៉ាលីស និងដោយសារតែទឹកស្រះ ពុំមានចរន្តហូរ [...]