Posts tagged as "Kem Sokha"

ក្រោយ​ការ​សាក​សួរ​របស់​តុលាការ មេ​ដឹកនាំបក្ស​ប្រឆាំង​ថា​នឹង​បន្ត​ការពារ​ពលរដ្ឋ​ខ្មែរ

ក្រោយ​ការ​សាក​សួរ​របស់​តុលាការ មេ​ដឹកនាំបក្ស​ប្រឆាំង​ថា​នឹង​បន្ត​ការពារ​ពលរដ្ឋ​ខ្មែរ

«ខ្ញុំ នឹងនៅតែបន្ត ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ» នេះជាការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង ទៅកាន់​អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីការស្រាយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះ។


ក្រុមអ្នកគាំទ្រមេដឹកនាំគណបក្សប្រឆាំង នៅមុខសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - នៅខណៈដែលលោក លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អនុ​ប្រធាន​គណបក្សនោះ បានចេញពីក្លោងទ្វារសាលាដំបូងរាជធានី មេដឹកនាំគណបក្សទាំងទាំងពីររូបនេះ បាន​ថ្លែងទៅកាន់ អ្នកគាំទ្រដ៏ច្រើនលើលលប់របស់ខ្លួន នៅទីនោះដោយខ្លីថា «ខ្ញុំនឹងនៅតែបន្ត ស្វែងរកយុត្តិធម៌ [...]

សម រង្ស៊ី កឹម សុខា រ៉ុង ឈុន ដឹក​ដៃ​គ្នា​ឡើង​តុលាការ​នៅ​ព្រឹក​នេះ

សម រង្ស៊ី កឹម សុខា រ៉ុង ឈុន ដឹក​ដៃ​គ្នា​ឡើង​តុលាការ​នៅ​ព្រឹក​នេះ

ដូចការគ្រោងទុកប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំង​ប្រធានសហភាពសហជីពការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា នេះ បាននាំគ្នាចូលទៅ​ឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតបតាមការកោះហៅ​របស់តុលការ​កាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅ។


មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ) ព្រមទាំង​ប្រធានសហភាពសហជីព​ការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា។ (រូបថត MONOROOM.info/ C. Thyrith)

នយោបាយកម្ពុជា - គ្មានអ្វីប្រែប្រួលឡើយ ការសន្យាថានឹងចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម​តុលាការ​សាលាដំបូងរាជធានីភ្នំពេញ [...]

ហោ ណាំហុង៖ បណ្តឹង​ទៅ ICC របស់​បក្ស​ប្រឆាំង​ដូច​ប៉ោងៗ​អស់​ខ្យល់

ហោ ណាំហុង៖ បណ្តឹង​ទៅ ICC របស់​បក្ស​ប្រឆាំង​ដូច​ប៉ោងៗ​អស់​ខ្យល់

បន្ទាប់ពីគណបក្សសង្រ្គោះជាតិប្រកាសឲ្យដឹងពីគម្រោង ប្តឹងសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ទៅកាន់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ(ICC) រដ្ឋាភិបាលកម្ពុជាបានឆ្លើយបតភ្លាមៗថា អ្វីដែលរដ្ឋាភិបាលសម្រេចធ្វើ ដោយបាន​ផ្អាកការធ្វើបាតុកម្ម​ហិង្សា ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ គឺឈរនៅលើគោលការណ៍ច្បាប់ ហើយក៏មានការសាទរពីមតិ​ប្រជាពលរដ្ឋផងដែរ។


លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកា ឆ្នាំ២០១២។ រូបថត MONOROOM.info/​Phnom Thom។

នយោបាយកម្ពុជា - រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៤ ក្នុង​កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅក្រសួងការបរទេស បានលើកឡើងថា [...]

កម្ពុជា៖ បក្ស​ទាំង​ពីរ​ចង់​ចរចា​ដូច​គ្នា តែ​លក្ខខណ្ឌ​ខុស​គ្នា

កម្ពុជា៖ បក្ស​ទាំង​ពីរ​ចង់​ចរចា​ដូច​គ្នា តែ​លក្ខខណ្ឌ​ខុស​គ្នា

រហូតមកដល់ពេលនេះគ្មានសញ្ញាអ្វីល្អ ដែលអាចនាំឲ្យវិបត្តិនយោបាយកម្ពុជា ត្រូវបិទបញ្ចប់ដោយងាយ​ស្រួល​នោះ​ទេ បើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបង្ហាញគោលជំហរ​ចង់ឲ្យមានការចរចា​នយោបាយក៏ដោយ។ «គ្មានសញ្ញាល្អ» ព្រោះទន្ទឹមនឹងការចង់ឲ្យមានការចរចា គណបក្សទាំងពីរក៏​បានបង្ហើប​ឲ្យ​ដឹងអំពីលក្ខខណ្ឌចរចារួចជាស្រេច ហើយលក្ខខណ្ឌដែលគណបក្សទាំងពីរបានលើកឡើងនោះ ត្រូវបានគេ​មើល​ឃើញថា មានភាពខុសគ្នាដាច់ស្រឡះ ដែលទំនងជាពិបាកក្នុងការធ្វើឲ្យមានការឯកភាពគ្នា។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ជាថ្មីម្តងទៀត លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ [...]

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​តុលាការ​តាម​ការ​កោះ​ហៅ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​តុលាការ​តាម​ការ​កោះ​ហៅ

«យើងមិនមានអ្វីខុស មិនមានអ្វីត្រូវដោះស្រាយ។ (...) តើគេចោទពីបទអ្វី? ចោទពីបទញុះញុង!។ អ្នកណាដែល​បង្ក​ឲ្យមានឧក្រិដ្ឋកម្មហ្នឹង មានការបាញ់ប្រហារហ្នឹង!» នេះជាការឆ្លើយតបរបស់លោកកឹម សុខា ទៅនឹងដីកាកោះ​របស់​សាលាដំបូងរាជធានីភ្នំពេញ ដែលចេញដោយលោក ហៀង សុភក្រ្ត តំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

តុលាការកម្ពុជា - ក្នុងសន្និសិទសារព័ត៌មាននាទីស្នាក់ការចាក់អង្រែលើ លោក សម រង្ស៊ី និងលោក កឹម សុខា បាន​ប្រកាសជាសាធារណៈជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...