ពូទីន ជាប់ឆ្នោតជាថ្មីក្នុងការបោះឆ្នោតមួយ ដែលរងការរិះគន់
លទ្ធផលជាបណ្ដោះអាសន្ន ដែលទទួលបាន នៅយប់ថ្ងៃអាទិត្យនេះ បានខុសពីការស្ទង់មតិ ក្នុងពេលកន្លងមក។ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីផុតអាណត្តិ នៃប្រទេសរ៉ុស្ស៊ី បានឈប់ឆ្នោតជាថ្មីទៀត ដើម្បីបន្តដឹកនាំប្រទេសមហាអំណាចមួយនេះ បន្ទាប់ពីលោកបាននៅក្នុងតំណែង អស់រយៈពេល១៨ឆ្នាំកន្លងមកហើយ (បីអាណត្តិ)។
ក្នុងល្ងាចថ្ងៃអាទិត្យនេះ បន្ទាប់ពីបានបិទទ្វាការិយាល័យបោះឆ្នោតចុងក្រោយ ដែលស្ថិតនៅភាគខាងលិចបំផុត នៃទឹកដីរ៉ូស្ស៊ី ដែលស្ថិតកណ្ដាលទ្វីបអ៊ឺរ៉ុប (ឧបទ្វីប "Kaliningrad" ជាប់ប្រទេសប៉ូឡូញ) ការស្ទង់មតិ នៃការរាប់សន្លឹកឆ្នោត បានបង្ហាញនូវតួលេខដំបូងថា លោក ពូទីន ទទួលបានសម្លេងឆ្នោត គិតជាភាគរយ ៧៣,៩% ច្រើនជាងសម្លេងឆ្នោត កាលពីឆ្នាំ២០១២ ដែលលោកទទួលបាន ត្រឹមតែ ៦៣,៦%។
ប៉ុន្តែរបាយការណ៍ នៃការស្ទង់មតិចុងក្រោយ ដែលចេញផ្សាយនៅមុននេះបន្តិច បានតំឡើងតួលេខ នៃសម្លេងឆ្នោតគាំទ្រលោក ពូទីន រហូតដល់ ៧៦%។ [...]