រកឃើញ«ទីក្រុងក្រោមដី»មួយ របស់ ISIS នៅអៀរ៉ាក់ (vdo)
កាលពីជាង២សប្ដាហ៍មុន ក្រុមអ្នកតស៊ូជាតិគួដ បានវាយដណ្ដើមបាន ទីក្រុងស៊ីនចារ ពីកណ្ដាប់ដៃរបស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) មកវិញ។ នៅពេលដែលក្រុមអ្នកតស៊ូ បានរុករកគ្រប់កន្លៀតក្រហែង នៅក្នុងទីក្រុងនេះ ពួកគេបានរកឃើញ នូវបណ្ដាញរូងក្រោមដី ដែលមិនគួរឲ្យជឿបាន និងដែលជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ដ៏ធំស្មុគ្រស្មាញមួយ។ រូងដី ដែលមានលក្ខណៈជាទីក្រុង ស្ថិតក្រោមទីក្រុង របៀបនេះ ទំនងជាត្រូវបានក្រុមរដ្ឋអ៊ីស្លាម យកមកប្រើប្រាស់ នៅតាមបណ្ដាទីក្រុងផ្សេងៗទៀតដែរ។
ក្រុមអ្នកតស៊ូជាតិ គួដ បានថតរូងដី ដែលមានបំភ្លឺដោយភ្លើងអគ្គិសនីនេះ ហើយយកមកបង្ហោះ បង្ហាញឲ្យយើងដឹងថា រូងមានទទឹងចង្អៀត តែមានកំពស់ ខ្ពស់ជាងមួយជំហរមនុស្ស។ នៅក្នុងនោះ គេឃើញមានខោអាវ សម្រាប់ផ្លាស់ប្ដូរសម្លៀកបំពាក់ មានថ្នាំសង្កូវ ម្ហូបចំណី មានពូកខ្នើយ សៀវភៅ [...]