ISIS ហៅសមាជិកខ្លួន ឲ្យធ្វើការវាយប្រហារ ម៉ូស្គូ
បន្ទាប់ពីបណ្ដាប្រទេស នៅលោកខាងលិច និងបណ្ដាប្រទេសផ្សេងទៀត ដែលត្រូវបានចាត់ទុក ជាសម្ព័ន្ធមិត្ត របស់លោកខាងលិចនោះ នៅពេលនេះ ដល់វេនប្រទេសរ៉ូស្ស៊ីម្ដង។ អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានអំពាវនាវទៅសមាជិករបស់ខ្លួន ឲ្យធ្វើការវាយកម្ទេចប្រទេសរ៉ូស្ស៊ី។ នេះបើគេយោងតាមវីដេអូមួយ ដែលអង្គការភេរវនិយមមួយនេះ ទើបនឹងបង្ហោះផ្សាយ តាមបណ្ដាញអ៊ិនធើណែត កាលពីល្ងាចថ្ងៃអាទិត្យ។
នៅក្នុងវីដេអូនោះ បុរសម្នាក់ដែលតំណាងឲ្យយុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ របស់ក្រុមរដ្ឋអ៊ីស្លាម បានថ្លែងព្រមានទៅប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ថា៖ «ចូរស្ដាប់ឲ្យច្បាស់ ពូទីន! យើងនឹងមកប្រទេស រ៉ូស្ស៊ី និងសម្លាប់អ្នកឯង នៅក្នុងផ្ទះអ្នកឯង។ បងប្អូនរួមអាវុធទាំងឡាយ... សូមដឹកនាំប្រតិបត្តិការប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ [...]