បញ្ហានៅស៊ីរី៖ ហូឡង់ សុំអោយ អាល់-អាសាដ ចាកចេញ នៅចំពោះមុខ ពូទីន
ការទូត បារីស និងម៉ូស្គូ៖ ស្ថានភាពរបស់ប្រទេសស៊ីរី គឺជារបៀបវីរះដ៏សំខាន់មួយ នៅក្នុងជំនួប រវាងប្រធានាធិបតី ប្រទេសបារាំង និងរ៉ូស៊្សី ក្នុងវិមានអេលីហ្សេ នាទីក្រុងបារីស កាលពីថ្ងៃសុក្រទី១ ខែមិថុនាកន្លងទៅ។ តែអ្នកតាម ដានស្ថានការណ៍ទាំងឡាយ បានមើលដឹងឃើញពី ភាពមិនចុះសំរុងគ្នាយ៉ាងចំរូងចំរ៉ាស់មួយរវាង ទីក្រុងបារីស និងម៉ូស្គូ។
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានជួបជាលើកទីមួយ ហើយបានខំបញ្ចុះបញ្ចូល ដៃគូ សន្ទនារបស់គាត់ លោកប្រធានាធិបតីរ៉ូស្ស៊ី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ថាដំណោះស្រាយតែមួយគត់ សំរាប់បញ្ហា នៅប្រទសស៊ីរី គឺត្រូវតែសុំអោយ លោក បាឆា អាល់-អាសាដ (Bachar al-Assad) [...]