Posts tagged as "Bachar el-Assad"

ស៊ីរី៖ សេតវិមាន​ថា របប​ដាម៉ាស​បាន​ដើរ​ហួស​«បន្ទាត់​ក្រហម»

ស៊ីរី៖ សេតវិមាន​ថា របប​ដាម៉ាស​បាន​ដើរ​ហួស​«បន្ទាត់​ក្រហម»

អ្នកទទួលខុសត្រូវនៅសេតវិមាន បានចង្អុលបង្ហាញថា ប្រធានាធិបតីអាមេរិក កំពុងសិក្សាអំពីជម្រើសនយោបាយ និង​យោធា តែគេនៅមិនទាន់ដឹងថា ជម្រើសទាំងនោះនឹងមានអ្វីខ្លះ ហើយត្រូវអនុវត្តន៍ នៅពេលណានោះនៅឡើយ។

លោក ប៊េន រ៉ូដ៍ (Ben Rhodes) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា «យើងកំពុងរៀបចំ ចំនុចដែលអាចកើតឡើងជាច្រើន នៅស៊ីរី។ ហើយយើងនឹងធ្វើការសម្រេចចិត្ត នៅលើសកម្មភាពដែលត្រូវធ្វើ ទៅតាម​របាយការណ៍ផ្ទាល់របស់យើង។»

សេតវិមានបានបញ្ជាក់ថា របបលោកបាលឆា អាល អាសាធ (Bachar el-Assad) បានជ្រើសរើសអាវុធគីមី ជាពិសេស​«ហ្គាសសារីន» ក្នុងកម្រិតតិចតួច តែបានប្រើប្រាស់ជាច្រើនដង តាំងពីមួយឆ្នាំមកហើយ។សេតវិមានបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារប្រភេទនេះ។

រដ្ឋបាលរបស់លោក អូបាម៉ា ធ្លាប់បានអះអាងនៅខែមេសា [...]

ភេវរកម្មនៅទួរគី៖ នាយក​រដ្ឋមន្ត្រី​អេដូហ្គង់ ចោទ​ប្រទេសស៊ីរី

ភេវរកម្មនៅទួរគី៖ នាយក​រដ្ឋមន្ត្រី​អេដូហ្គង់ ចោទ​ប្រទេសស៊ីរី

ទោះបីមានការបកស្រាយពីរបបដាម៉ាសយ៉ាងណាក៏ដោយ ប្រទេសទួរគីនៅតែបន្តចង្អុលម្រាមដៃ ចោទប្រកាន់​របប​នេះដដែល។ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅបន្ទាប់ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថា អ្នកប្រព្រឹត្តិអំពើ​ភេវរកម្មទាំងពីរក្នុងថ្ងៃសៅរ៍នោះ មានជាប់ទាក់ទងនឹងអង្គការដែលគាំទ្ររបបស៊ីរីនោះ ឥឡូវនេះជាវេននាយករដ្ឋមន្ត្រី​ទួរគីខ្លួនឯងតែម្ដង ដែលថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងដាម៉ាស មានបំណងចង់ធ្វើឲ្យប្រទេសទួរគី ធ្លាក់ក្នុងគម្រោង​ការមួយប្រកបដោយគ្រោះអាសន្ន។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងអ៊ីស្តមប៊ូល លោកនាយករដ្ឋមន្ត្រីបានអំពាវនាវប្រជាពលរដ្ឋទួរគី ឲ្យបង្កើនភាព​ប្រុង​ប្រយ័ត្ន និងរក្សាភាពស្ងប់ស្ងាត់ នៅចំពោះការបង្កហេតុទាំងឡាយ ដែលចង់ទាញ់ប្រទេសទួរគី ទៅក្នុងបញ្ហានៅស៊ីរី។ សេចក្ដីថ្លែងការណ៍នេះ ទំនងជាចងឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី ដែលបានច្រានចោល​នូវរាល់​ការជាប់ពាក់ព័ន្ទរបស់ប្រទេសស៊ីរី [...]

រថយន្ដពីរគ្រឿង​បំផ្ទុះ​គ្រាប់​បែក បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់​នៅ​ទួរគី

រថយន្ដពីរគ្រឿង​បំផ្ទុះ​គ្រាប់​បែក បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់​នៅ​ទួរគី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមូអាមេ ហ្គូឡេ (Muammer Guler) បានប្រកាសតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ អ៊ីនធីវី (NTV) ថាការបំផ្ទុះគ្រាប់ បានកើតឡើងនៅក្រុងរ៉ៃហាលី (Reyhanli) ដែលនៅមិនឆ្ងាយប៉ុន្មានពីខេត្តអ៊ីឌីប (Idlib) របស់ប្រទេសស៊ីរី។

លោកបញ្ជាក់ថា អ្នករបួសចំនួន២៩នាក់ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។

គ្រាប់ទីមួយបានផ្ទុះនៅខាងក្រៅ ជាប់នឹងបរិវេណសាលាក្រុងរ៉ៃហាលី និងគ្រាប់ទីពីរបានផ្ទុះឡើង នៅចំពីមុខមន្ទីរ​ប្រៃសនីយ៍ប្រចាំតំបន់នោះ។

នាយករដ្ឋមន្ត្រីទួរគី លោករឺសេប តៃយីប អេដូហ្គង់ (Recep Tayyip Erdogan) បានបង្ហើបឲ្យដឹងថា ការបំផ្ទុះនេះ អាច​មាន​ជាប់ទាក់ទងនឹងសង្គ្រាមស៊ីវីល នៅក្នុងប្រទេស៊ីរី។ តំបន់ដែលរងគ្រោះនេះ បានទទួលជនភៀសខ្លួនស៊ីរី រវាងពី២០ ទៅ​២៥ពាន់នាក់។

តែលោកក៏បាននិយាយដែរថា អំពើនេះអាចជាអំពើ ដែលកើតឡើងពីការចរចារមិនត្រូវគ្នា រវាងរដ្ឋាភិបាលរបស់លោក [...]

មន្ត្រី​​អាមេរិក​ថា អ៊ីស្ត្រាអែល​វាយប្រហារ​​តាម​អាកាស ក្នុង​ប្រទេស​ស៊ីរី

មន្ត្រី​​អាមេរិក​ថា អ៊ីស្ត្រាអែល​វាយប្រហារ​​តាម​អាកាស ក្នុង​ប្រទេស​ស៊ីរី

បើតាមអ្នកទទួលខុសត្រូវនោះ ការវាយប្រហារបានកើតឡើង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ចូលមកថ្ងៃសុក្រ ហើយបានបន្ថែម​ថា ចំនុចមួយដែលជាជម្រកលាក់អាវុធ«គីមី» ប្រហែលមិនមែនជាគោលដៅនៃការវាយប្រហារនេះទេ។ អ្នកទទួលខុសត្រូវ​ម្នាក់​ពីក្នុងនោះ បានថ្លែងថា គោលដៅអាចប្រហែលជាឃ្លាំងរបស់សហគ្រាសមួយ។

អ្នកទទួលខុសត្រូវអាមេរិកាំង ដែលមិនបញ្ចេញឈ្មោះទាំងនោះ បានបង្ហើបថា ពួកខ្លួនមិនត្រូវបានអនុញ្ញាតអោយ និយាយ​ពីប្រធានបទនេះ ជាសាធារណៈទេ។

កន្លងមក ប្រទេសអ៊ីស្ត្រាអែលបានវាយប្រហារលើចំនុចមួយចំនួន ដែលខ្លួនជឿថាបាននាំអាវុធទៅអោយក្រុម ហេប៊ូឡា (Hezbollah) នៅក្នុងប្រទេសលីបង់។ កាលពីដើមសប្ដាហ៍នេះ មេដឹកនាំរបស់ពួកហេប៊ូឡា លោក សេខ ហាសាន់ ណារ៉ាឡា (Sheikh Hassan Nasrallah) បានអោយដឹងថា ក្រុមរបស់ខ្លួន នឹងធ្វើប្រតិបត្តិការគាំទ្រ ប្រធានាធិបតីប្រទេសស៊ីរី លោក​បាឆាអាល់អាសាធ (Bachar el-Assad) ប្រសិនបើមានតម្រូវការចាំបាច់។

[...]

ស៊ីរី៖ អាសាធ ស្នើ​«ដំណោះ​ស្រាយ»​នយោបាយ តែ​ក្រុម​បះបោរ​បដិសេធ

ស៊ីរី៖ អាសាធ ស្នើ​«ដំណោះ​ស្រាយ»​នយោបាយ តែ​ក្រុម​បះបោរ​បដិសេធ

ប្រធានាធិបតី បាឆារ អាល់-អាសាធ បានប្រកាសកាលពីថ្ងៃអាទិត្យទី៦ ខែមករានេះ ពីផែនកានយោបាយមួយ ដើម្បី​ដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ ដែលបានដាក់ប្រទេសស៊ីរី អោយធ្លាក់ចូល ទៅក្នុងសង្គ្រាមស៊ីវិលតាំងពី២១ឆ្នាំមកហើយ។ តែ​ជាដំណោះស្រាយ ដែលលោកអាល់-អាសាធ នៅតែមានអំណាចពេញដៃដដែល ហើយត្រូវបានបដិសេធភ្លាមៗ ដោយ​ពួកបះបោះ ដែលតម្រូវអោយលោកប្រធានាធិបតី ចុះចេញពីតំណែងជាមុនសិន។


លោកបាឆារ អាល់ អាសាធ ប្រធានាធិបតីនៃប្រទេសស៊ីរី ដែលក្រុមប្រឆាំង ចង់អោយចុះពីតំណែង។

នេះជាកាបង្ហាញខ្លួនមួយ បន្ទាប់ពីសម្ងំក្នុងភាពស្ងប់ស្ងៀមតាំងពីជាង៧ខែមកហើយ របស់លោកបាឆារ អាល់ អាសាធ (Bachar al-Assad) ប្រធានាធិបតីនៃប្រទេសស៊ីរី។ លោកបានធ្វើអោយគេមើលឃើញលោកថា ជាមនុស្សចេះផ្លាស់ប្ដូរ ដោយបានស្នើអោយមាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...