មន្ត្រី​​អាមេរិក​ថា អ៊ីស្ត្រាអែល​វាយប្រហារ​​តាម​អាកាស ក្នុង​ប្រទេស​ស៊ីរី

អ្នកទទួលខុសត្រូវអាមេរិកាំង បាននិយាយកាលពីថ្ងៃសុក្រទី៣ខែឧសភា ថាប្រទេសអ៊ីស្ត្រាអែលបានបើកប្រតិបត្តិការ​តាម​ផ្លូវអាកាស  ទំនងជាទៅលើគោលដៅមួយនៅក្នុងប្រទេសស៊ីរី ដែលត្រូវបានសង្ស័យថា មានផ្ទុកអាវុធយុទ្ធភ័ណ្ឌ។
មន្ត្រី​​អាមេរិក​ថា អ៊ីស្ត្រាអែល​វាយប្រហារ​​តាម​អាកាស ក្នុង​ប្រទេស​ស៊ីរី
យន្ដហោះប្រិតបត្តិការយោធាតាមផ្លូវអាកាស របស់ប្រទេសអ៊ីស្ត្រាអែល។ (រូបថតជំនួស)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី៤ ឧសភា ២០១៣
  • កែប្រែចុងក្រោយ: May 04, 2013
  • ប្រធានបទ: អ៊ីស្ត្រាអែល-ស៊ីរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមអ្នកទទួលខុសត្រូវនោះ ការវាយប្រហារបានកើតឡើង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ចូលមកថ្ងៃសុក្រ ហើយបានបន្ថែម​ថា ចំនុចមួយដែលជាជម្រកលាក់អាវុធ«គីមី» ប្រហែលមិនមែនជាគោលដៅនៃការវាយប្រហារនេះទេ។ អ្នកទទួលខុសត្រូវ​ម្នាក់​ពីក្នុងនោះ បានថ្លែងថា គោលដៅអាចប្រហែលជាឃ្លាំងរបស់សហគ្រាសមួយ។

អ្នកទទួលខុសត្រូវអាមេរិកាំង ដែលមិនបញ្ចេញឈ្មោះទាំងនោះ បានបង្ហើបថា ពួកខ្លួនមិនត្រូវបានអនុញ្ញាតអោយ និយាយ​ពីប្រធានបទនេះ ជាសាធារណៈទេ។

កន្លងមក ប្រទេសអ៊ីស្ត្រាអែលបានវាយប្រហារលើចំនុចមួយចំនួន ដែលខ្លួនជឿថាបាននាំអាវុធទៅអោយក្រុម ហេប៊ូឡា (Hezbollah) នៅក្នុងប្រទេសលីបង់។ កាលពីដើមសប្ដាហ៍នេះ មេដឹកនាំរបស់ពួកហេប៊ូឡា លោក សេខ ហាសាន់ ណារ៉ាឡា (Sheikh Hassan Nasrallah) បានអោយដឹងថា ក្រុមរបស់ខ្លួន នឹងធ្វើប្រតិបត្តិការគាំទ្រ ប្រធានាធិបតីប្រទេសស៊ីរី លោក​បាឆាអាល់អាសាធ (Bachar el-Assad) ប្រសិនបើមានតម្រូវការចាំបាច់។

អ្នកនាំពាក្យរបស់ស្ថានទូតអ៊ីស្ត្រាអែល ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក អារ៉ុង សាហ្គី (Aaron Sagui) មិនចង់ធ្វើអត្ថាធិប្បាយ​ទៅលើព័ត៌មានខាងលើនេះទេ មកទល់នឹងល្ងាចថ្ងៃសុក្រ។ តែលោកគ្រាន់តែបានឆ្លើយ តាមទូរសារអេឡិចត្រូនិកថា «អ្វី​ដែលយើងអាចនិយាយបាន គឺអ៊ីស្ត្រាអែល បានដឹងមុនរួចហើយ ពីការត្រៀមដឹកជញ្ជូនអាវុធគីមី និងរថគ្រោះពីសំណាក់​របបស៊ីរីសព្វថ្ងៃ ទៅអោយពួកភេវរជន ជាពិសេសពួកហេប៊ូឡា នៅលីបង់»។

ការវាយប្រហារនេះ ដែលរាយការណ៍ជាដំបូងដោយបណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន (CNN) នោះ បានកើតឡើងតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ក្រោយការថ្លែងរបស់លោកបារ៉ាក់អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក ទៅកាន់ក្រុមអ្នកកាសែត នៅកូស្តារីកា (Costa Rica) ក្នុងថ្ងៃដដែល ដែលថាអាមេរិកមិនមានគម្រោង នឹងបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេស​ស៊ីរី​នោះទេ។

សូមរំលឹកថា តាំងពីជម្លោះបានកើតឡើងនៅក្នុងប្រទេសស៊ីរី រវាងកងទ័ពស្និតនឹងលោកបាឆា អាលអាសាធ និងអ្នក​បះ​បោរ​នោះមក បណ្ដាជនជាង៧០ពាន់នាក់ បានបាត់បង់ជីវិត នឹងច្រើនសែននាក់ផ្សេងទៀត បានភៀសខ្លួន​ចេញពី​ប្រទេស។

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្ត្រាអែលនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណឹងដែលបាន​បង្ហាញ​ពី​ការព្រួយបារម្ភថា កងទ័ពស៊ីរី បានប្រើអាវុធគីមី ប្រឆាំងនឹងក្រុមអ្នកបះបោរ។ លោកបារ៉ាក់ អូបាម៉ា បានវាយតម្លៃថា ការ​ប្រើប្រាស់អាវុធគីមី នឹងបង្កើតអោយមានបញ្ហាដ៏ធ្ងន់ធ្ងរ មិនអាចស្មានដល់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...