Posts tagged as "Boeung Kak"

អ្នក​តវ៉ា​ដី​ធ្លី៣នាក់​ទៀត និង​ព្រះ​សង្ឃ​១អង្គ​ត្រូវ​បាន​ចាប់​ខ្លួន

អ្នក​តវ៉ា​ដី​ធ្លី៣នាក់​ទៀត និង​ព្រះ​សង្ឃ​១អង្គ​ត្រូវ​បាន​ចាប់​ខ្លួន

ខណៈពេលដែលក្រុមអ្នកភូមិបឹងកក់ កំពុង​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​អ្នក​តំណាង​របស់​ពួក​គេ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មួយ​ថ្ងៃ​មុន​នោះ ពួក​គាត់​ដែល​មាន​ស្ត្រី​បី​នាក់ និង​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​ក្រុម​អាជ្ញាធរ និង​កម្លាំង​សន្តិសុខ​ចាប់​ខ្លួន​យក​ទៅ ដោយ​មិន​មាន​ដីការ​ចាប់​ខ្លួន របស់​ពួក​គាត់​នោះ​ទេ។

ស្ត្រីដែលត្រូវបានចាប់ខ្លួន កាល​ពី​ព្រឹក​ម៉ិញ​នេះ មាន​ឈ្មោះ៖ អ្នកស្រី វង្ស សុភាព រស់​នៅ​សហគមន៍​ថ្ម​គោល កញ្ញា អឹម ស្រីទូច អតីត​អ្នក​សហគមន៍​បឹង​កក់ អ្នកស្រី ហេង ពេជ្រ ដែល​ជា​អ្នក​ភូមិ​បឹង​កក់​ដូច​គ្នា និង​ព្រះ​សង្ឃ​ព្រះ​នាម សីន ហាយ គង់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ។

យោងតាមការបញ្ជាក់របស់លោក ចាន់ ពុទ្ធិស័ក អ្នកដែលបានចូលរួមការតវ៉ាកាលពីព្រឹកម៉ិញ បាននិយាយថា កងកម្លាំងសន្តិសុខបានចោទប្រកាន់ពួកគាត់ថា ទៅរំខានដល់ការងាររបស់តុលាការ។ ដូច្នេះក្រុម​កម្លាំង​សន្តិសុខ បានបណ្តេញពួកគាត់ចេញពីទីនោះ [...]

ទឹក​លិច​ផ្ទះ ទៅ​រក​អាជ្ញាធរ​ឲ្យ​ដោះ​ស្រាយ តែ​ត្រូវ​«ចាប់​ខ្លួន»

ទឹក​លិច​ផ្ទះ ទៅ​រក​អាជ្ញាធរ​ឲ្យ​ដោះ​ស្រាយ តែ​ត្រូវ​«ចាប់​ខ្លួន»

ជាថ្មីម្តងទៀត អ្នក​ភូមិ​បឹង​កក់​ប្រាំពីរ​នាក់ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​កម្ពុជា ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ពួក​គេ​ធ្វើការ​បិទ​ផ្លូវ ព្រះ​មុនីវង្ស។ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹង​កក់ ប្រមាណ​ជាង​ហា​សិប​នាក់ បាន​និយាយ​ថា ការ​បិទ​ផ្លូវ​នេះ ព្រោះ​តែ​អាជ្ញាធរ​មិន​ផ្តល់ នូវ​ដំណោះ​ស្រាយ​ណា​មួយ​សម​ស្រប ដល់​ពលរដ្ឋ​ដែល​កំពុង​លិច​លង់ ដោយ​សារ​ទឹក​សំអុយ​ចេញ​ពី​លូ​មក​វិញ នា​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ។

មុនការចាប់ខ្លួន និង​ការ​ប៉ះ​ទង្គិច​រហូត​ដល់​ពេល​មាន​ហិង្សា​នេះ គេ​សង្កេត​ឃើញ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង ប្រមាណ​ជាង​១០០​នាក់ ប្រដាប់​ដោយ​ដំបង និង​ខែល។ លើ​កំណាត់​វិថី​ព្រះ​មុនីវង្ស មុខ​សាលា​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​ជាង​១០​ព្រឹក ត្រូវ​បាន​បិទ ទោះ​បី​ជា​អាជ្ញាធរ​សម្រប​សម្រួល ឲ្យ​បើក​វិញ​យ៉ាង​ណាក៏​ដោយ។ បន្ទាប់​ពី​បាន​បិទ​ផ្លូវ ហើយ​នៅ​តែ​គ្មាន​ការ​អន្តរាគមន៍ [...]

អំ សំអាត៖ ទីក្រុង មិន​មែន​សម្រាប់​តែ​អ្នក​មាន​នោះ​ទេ

អំ សំអាត៖ ទីក្រុង មិន​មែន​សម្រាប់​តែ​អ្នក​មាន​នោះ​ទេ

សិទ្ធិលំនៅដ្ឋានសមរម្យ អ្នកមាន និង​អ្នកក្រ អាច​រស់​នៅ​ទី​ប្រជុំជន ជនបទ​បាន​ដូច​គ្នា មិន​មែន​ថា​ទីក្រុង​សំរាប់​អ្នក​មាន ឯ​អ្នក​ក្រ​ត្រូវ​តែ​ចេញ​ពី​ទីក្រុង ហើយ​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​រៀបចំ ជួយ​រៀបចំ​ប្រជា​ពលរដ្ឋ​រស់​នៅ ឲ្យ​មាន​របៀប​រៀបរយ ដោយ​មិនមែន​យក​ការ​បណ្តេញ​ចេញ ដើម្បី​សោភ័ណភាព​ទីក្រុង ឫ​ក៍​បរិស្ថាន អនាម័យ​ទីក្រុង​នោះ​ឡើយ។ នេះ​ជា​ការ​លើក​ឡើង របស់​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក លើក​ទី២៩ ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៤​នេះ។

ការថ្លែងរបស់មន្ត្រីលេចធ្លោ ខាងការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជារូបនេះ បានធ្វើឡើងស្រប​ទៅ​នឹង​ប្រធានបទ«សំឡេងអ្នកក្រក្នុងទីក្រុង» នៃការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាន ឆ្នាំនេះ [...]

ទិវា​សិទ្ធិ​លំនៅដ្ឋាន​លើក​ទី​២៩៖ ភាព​ស្រេក​ឃ្លាន​«សិទ្ធិ​មាន​លំនៅដ្ឋាន»

ទិវា​សិទ្ធិ​លំនៅដ្ឋាន​លើក​ទី​២៩៖ ភាព​ស្រេក​ឃ្លាន​«សិទ្ធិ​មាន​លំនៅដ្ឋាន»

ប្រជាពលរដ្ឋមួយចំនួនធំ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​ធ្វើការ​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ ជុំវិញ​ការ​បណ្តេញ​ចេញ ជា​មួយ​និង​ឧបសគ្គ​មួយ​ចំនួន ពិសេស​ការ​គំរាម​កំហែង​ដោយ​អំណាច និង​ហិង្សា​ពី​មន្រ្តី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​បាន​បង្ហាញ និង​ត្អូញត្អែរ​ពី​បញ្ហា​«រស់នៅ» ក្រោយ​ការ​ជម្លៀស​ថា មាន​អស្ថេរភាព​នៃ​កាន់​កាប់​ដី, ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ជា​បន្ត, គ្មាន​លំនៅដ្ឋាន​រស់នៅ​សមរម្យ និង​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ជា​ដើម។

ក្នុងកម្មវិធីនេះដែរ ក្រុម​អ្នក​ជួបជុំ​ទាំង​នេះ បាន​ដើរ​ជា​ក្បួន​ឆ្ពោះ​ទៅ​រដ្ឋសភា ក៍​ដូចជា​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​បន្ត ឬ​បន្ថែម​«ញត្តិ»​សារ​ជា​ថ្មី ពី​បញ្ហា​វិវាទ​ដី​ធ្លី​កន្លង​មក ដែល​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងឡើងថា [...]

គ្រាន់តែ ទៅ​គាំទ្រ​សម្តី​របស់​នាយករដ្ឋមន្រ្តី​សោះ ក៏​ខុស​ដែរ!

គ្រាន់តែ ទៅ​គាំទ្រ​សម្តី​របស់​នាយករដ្ឋមន្រ្តី​សោះ ក៏​ខុស​ដែរ!

នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៤នេះ អ្នកមានជម្លោះដីធ្លី បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយកងសន្តិសុខ​ខណ្ឌ និងក្រុមសមត្ថកិច្ច ខណៈពេលដែលក្រុមអ្នកតវ៉ាទាំងនោះ បានព្យាយាមយកញត្តិទៅដាក់នៅ ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បីឱ្យដល់ដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែលោក ហ៊ុន សែន អះអាងថា លោកនឹងដោះស្រាយបញ្ហាដីធ្លីឱ្យប្រជាពលរដ្ឋ និងបញ្ជាក់ថាលោកមិនដែលបានទទួលញត្តិ ពីអ្នកមាន​ជម្លោះ​ដីធ្លីនោះទេនាពេលកន្លងមក។ ការប៉ះទង្គិចគ្នានោះ បានបណ្តាលឱ្យ ស្ត្រីបីនាក់សន្លប់។

ការរារាំងក្បួនដង្ហែញត្តិរបស់ប្រជាពលរដ្ឋនេះ ក្រុមអ្នកតវ៉ាបានលើកឡើងថា ក្រុមសមត្ថកិច្ចទាំងនោះ បាន​ល្មើសនឹងបទបញ្ជារបស់លោក ហ៊ុន សែន។

កញ្ញា សុង ស្រីលាភ សកម្មជនតវ៉ាដីធ្លីនៃសហគមន៍បឹងកក់ បានប្រាប់យ៉ាងដូច្នេះថា៖ «នៅពេលដែលពួកខ្ញុំ លឺប្រសាសន៍របស់នាយករដ្ឋមន្រ្តី ពួកខ្ញុំមានអារម្មណ៍សប្បាយរំភើបមែនទែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...