ត្រូវដោះលែងយ៉ោម បុប្ផា ដោយគ្មានលក្ខខ័ណ្ឌ បើតាមអង្គការអន្តរជាតិ
ជាថ្មីម្ដងទៀត អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International បានចេញសេចក្ដីអំពាវនាវ ឲ្យមានការដោះលែងឲ្យមានសេរីភាពជាបន្ទាន់ និងដោយគ្មានលក្ខខ័ណ្ឌ សកម្មជនដីធ្លីមួយរូបអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ យ៉ាង«អយុត្តិធម៌»។ សេចក្ដីអំពាវនាវនេះ បានចេញផ្សាយកាលពីថ្ងៃទី០៧ខែវិច្ឆិកាកន្លងទៅនេះ នៅមុនតែពីរសប្ដាហ៍ប៉ុណ្ណោះ នៃសវនាការកាត់ទោសរបស់តុលាការកំពូល ក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបើកធ្វើនៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខ។
កូនប្រុសអ្នកស្រី យោម បុប្ផា និងអ្នកភូមបឹងកក់ ដែលទាមទារឲ្យគេដោះលែងម្ដាយខ្លួន នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)
សិទ្ធិលំនៅដ្ឋាន - អង្គការលើកលែងទោសអន្តរជាតិ បានហៅអ្នកស្រីយ៉ោម បុប្ផា ថាជាសកម្មជន [...]