Posts tagged as "Conflits fonciers"

វេទិការ​មហាជន​ថ្នាក់​ជាតិ​ខេត្ត​រតនគីរី «រិត​ត្បិត»​មិន​ឲ្យ​លើក​ពី​បញ្ហា​ដី​ធ្លី?

វេទិការ​មហាជន​ថ្នាក់​ជាតិ​ខេត្ត​រតនគីរី «រិត​ត្បិត»​មិន​ឲ្យ​លើក​ពី​បញ្ហា​ដី​ធ្លី?

វេទិការសាធារណៈមួយ ដែលបានរៀបចំឡើងដោយអាជ្ញាធរស្រុកវ៉ឺនសៃ ខេត្តរតនគីរី ត្រូវបានអ្នកសង្កេតការណ៍​អង្គការក្រៅរដ្ឋាភិបាលមួយ បានលើកឡើងថា ហាក់បីដូចជាមានការកំណត់នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញ​មតិ​ពាក់ព័ន្ធនឹងបញ្ហារំលោភដីធ្លី។


វេទិកាមហាជននៅខេត្តរតនគិីរី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ឆាយ ធី)

សិទ្ធិបញ្ចេញមតិ - ប្រជាពលរដ្ឋមកពីប្រាំភូមិ ជាង១០០គ្រួសារ ក្នុងឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី បាន​ចូលរួម​ក្នុងវេទិកាសាធារណៈពិគ្រោះ និងស្តាប់យោបល់ប្រជាពលរដ្ឋ ដែលបានរៀបចំឡើងដោយមន្រ្តីរដ្ឋាភិបាលថ្នាក់ខេត្ត ស្រុក ឃុំ ស្តីពីការកំណែទម្រង់សេវាសាធារណៈ និងភូមិឃុំមានសុវត្តិភាពកាលពីថ្ងៃទី១១ ខែមីនា [...]

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ៩៣ ម៉ឺនហិកតា ដែលក្នុងនោះបានកាត់ចេញ ពីក្រុមហ៊ុន​ទទួលដីសម្បទានសេដ្ឋកិច្ចចំនួន ១១៦ក្រុមហ៊ុន និងដីព្រៃរបស់រដ្ឋដើម្បីប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាក ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនកាលពីខែឧសភា ឆ្នាំ២០១២។


ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ។ (រូបថត MONOROOM.info/ C.Bunthoeun)

ដីធ្លី - នៅក្នុងសេចក្តីជូនដំណឹង ដែលបានបោះត្រាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ដែលទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ទើបទទួលបាន [...]

សហគម​រង​គ្រោះ​នឹង​ជម្លោះ​ដីធ្លី រង​ចាំ​ដំណោះស្រាយ​ពី​សាលា​រាជធានី

សហគម​រង​គ្រោះ​នឹង​ជម្លោះ​ដីធ្លី រង​ចាំ​ដំណោះស្រាយ​ពី​សាលា​រាជធានី

ក្តីសង្ឃឹមដែលប្រជាពលរងគ្រោះ ពីការបាត់បង់ដីធ្លី ផ្ទះសំបែង គឺរពឹងថាថ្ងៃណាមួយ នឹងមានដំណោះស្រាយពី សាលារាជធានីភ្នំពេញក្នុងផ្តល់ផ្ទះ និងដីធ្លីជូនពួកគេវិញ តែផ្ទុយទៅវិញក្តីសង្ឃឹមដែលប្រជាពលរដ្ឋរងចាំនោះ ហាក់នៅវែង​ឆ្ងាយ​នៅឡើយ។


ក្រុមអ្នកតវ៉ាដោយសារការបណ្ដេញចេញ និងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅមុខសាលារាជធានីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤។ (រូបថត សហការី)

ដីធ្លី - ពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីតំបន់បឹងកក់ និងសហគមន៍បូរីកីឡា បានចេញតវ៉ាជាថ្មី នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤នេះ ក្នុងការអោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដោះស្រាយជម្លោះដ៏រាំរ៉ៃរបស់ពួកគេ ដែលមានរយៈពេលមិនតិចជាង៧ឆ្នាំមកហើយ។

[...]
ពលរដ្ឋ​ភាគ​តិច​បាត់​ដី​៤០០​ហិកតា ព្រោះ​ផ្តិត​មេ​ដៃ​លើ​ក្រដាស​«ស»​មួយ

ពលរដ្ឋ​ភាគ​តិច​បាត់​ដី​៤០០​ហិកតា ព្រោះ​ផ្តិត​មេ​ដៃ​លើ​ក្រដាស​«ស»​មួយ

ប្រជាពលរដ្ឋជនជាតិដើមភាគតិច គ្រឹង ប្រមាណ៦៧ គ្រួសារ ក្នុងភូមិភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ប្រមាណ៣០នាក់ រួមជាមួយប្រធានភូមិ អនុភូមិ បានចុះទៅបញ្ឈប់ការកាប់រុករានទន្ទានដីចំការវិលជុំ និងដីបម្រុង​ទុករបស់របស់ពួកគាត់ ពីសំណាក់កម្មករមួយចំនួន ដែលជួលដោយអ្នកស្រីលី សុខងីម។ នេះបើតាមការបញ្ជាក់​របស់លោកទួង ពេញ អនុប្រធានភូមិ ភូមិម៉ាស់។


ប្រជាពលរដ្ឋជនជាតិដើមភាគតិច គ្រឹង នៅលើដីរបស់ពួកគាត់។ (រូបថត សុធន)

ដីធ្លី - លោកអនុភូមិម៉ាសរូបនេះបានបន្តរថា ដីចំនួន៤០០ ហិកតា ជាដីចំការវិលជុំ ដីបំរុងទុក ដីព្រៃកេរ្តិ៍ សុទ្ធតែជាដី​របស់ប្រជាសហគម ត្រូវបានគេមកកាប់ទន្ទ្រាន រុករានរំលោភយក ជាមូលហេតុមួយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ [...]

សម្ភាស​ពលរដ្ឋ​រង​គ្រោះ៖ បណ្តឹង​ទៅ​តុលាការ​ដូច «បង់​អំបិល​ក្នុង​ទន្លេ»

សម្ភាស​ពលរដ្ឋ​រង​គ្រោះ៖ បណ្តឹង​ទៅ​តុលាការ​ដូច «បង់​អំបិល​ក្នុង​ទន្លេ»

ទាំងពលរដ្ឋរងគ្រោះ ទាំងពលរដ្ឋដែលបានចូលរួមគាំទ្រ ការដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានី ប្រឆាំងនឹង​ជនបង្កឲ្យមានការវាយ​បែកក្បាល ទៅលើស្ត្រីមកពីសហគមន៍បូរីកីឡា បានថ្លែងចោទប្រកាន់ប្រព័ន្ធតុលាការកម្ពុជា ថាមិនរកខុសត្រូវឲ្យពលរដ្ឋនោះឡើយ ហាក់បីដូច «បង់អំបិលចូលទន្លេ»  ដែលបង្កឲ្យមានជនខិលខូច​កាន់​តែ​កើន​ឡើងៗយ៉ាងដូច្នេះ។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

ប្រព័ន្ធយុត្តិធម៌ - ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា តែងរងការចោទប្រកាន់ជារឿយៗ ថាគ្រាន់តែជា«ម៉ាស៊ីន» ដើម្បី​កាត់ក្ដីបម្រើឲ្យអ្នកកាន់អំណាច និងអ្នកមានប្រាក់បុណ្យស័ក្ដិប៉ុណ្ណោះ។ សូមអានការថ្លែងជាបន្តបន្ទាប់ របស់​ពលរដ្ឋដែលមិនត្រឹមតែរងគ្រោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...