Posts tagged as "Conflits fonciers"

ព្រះសង្ឃឯករាជ្យ និង ឈាង វុន៖ កាត់​«ស្មៅ​ជើង» និង​«ឆ្នាំ​បាយ»​លោក

ព្រះសង្ឃឯករាជ្យ និង ឈាង វុន៖ កាត់​«ស្មៅ​ជើង» និង​«ឆ្នាំ​បាយ»​លោក

លោក រិន រ៉េន អ្នកសម្របសម្រួល​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បាន​ប្រតិកម្ម​តប​ទៅ​លោក ឈាង វុន ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស សហ​ប្រត្តិបត្តិ​ការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដែល​បាន​ចោទ​ប្រកាន់ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​នេះ​ថា គៀគរ​ប្រជា​ពលរដ្ឋ​មក​ធ្វើការ​តវ៉ា​នៅ​ភ្នំពេញ និង​ចោទ​ថា ទង្វើ​ទាំង​អស់​គ្រាន់​តែ​ធ្វើ​ឡើង ជា​ប្រយោជន៍​បុគ្គល និង​ជា​ការ​បំពេញ​នូវ​ឆ្នាំង​បាយ របស់​ក្រុម​ព្រះ​សង្ឃ​ខ្លួន​លោក​ប៉ុណ្ណោះ។

ការថ្លែងប្រតិកម្មរបស់លោក រិន រ៉េន បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក ឈាង វុន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ព្រលប់​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា នៅ​ក្នុង​វត្ត​ចាស់ បាន​ប្រាប់​ប្រជា​ពលរដ្ឋ ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រឿង​ជំលោះ​ដី​ធ្លី នៅ​រាជធានី​ភ្នំពេញ ឲ្យ​ត្រឡប់​ទៅ​ខេត្ត​ស្រុក​ភូមិ​ជា​មូលដ្ឋាន​ដើម​វិញ។ លោក [...]

អាជ្ញាធរ​សង្កាត់​ដង្កោ​បដិសេធ​ការ​ចោទ​ថា ដក​ម៉ាស៊ីន​បូម​ទឹក​លិច​ព្រោះ​ចង់​បាន​ដី​ពលរដ្ឋ

អាជ្ញាធរ​សង្កាត់​ដង្កោ​បដិសេធ​ការ​ចោទ​ថា ដក​ម៉ាស៊ីន​បូម​ទឹក​លិច​ព្រោះ​ចង់​បាន​ដី​ពលរដ្ឋ

អស់រយៈពេលជិត៤ខែហើយ ដែល​ពលរដ្ឋ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​រស់​នៅ​ក្នុង​ការ​លិច​លង់​ដោយ​ទឹក​ភ្លៀង។ ពលរដ្ឋ​នៅ​ទី​នោះ បាន​ធ្វើការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​បាន​ឃុបឃិត​ជា​មួយ​ឧកញ៉ាម្ចាស់​ស្រះ​មួយ​នៅ​តំបន់​នោះ ដើម្បី​ចង់​ទិញ​ដី​ទី​លំនៅ​របស់​ពួក​គាត់ ដោយ​ទុក​ពួក​គាត់​ឲ្យ​រស់​នៅ​ក្នុង​ទឹក ទាំង​គ្មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ និង​ថ្មីៗ​នេះ ថែម​ទាំង​បាន​ដក​ម៉ាស៊ីន​សម្រាប់​បូម​ទឹក​ចេញ​នោះ​ទៀត។

លោក គង់ ផល្លី ពលរដ្ឋ​មួយ​រូប​រស់​នៅ​ភូមិ​ខាង​លើ​ បាន​ថ្លែង​ថា៖ «អាជ្ញាធរ​ឃុប​ឃិត​ជា​មួយ​ឧកញ៉ា ម៉ៅ សុផល មាន​បំណង​បិទ​ស្រះ​ទឹក មិន​អោយ​ទឹក​ចេញ ហើយ​មាន​ចេតនា ចង់​ទិញ​ដី​ប្រជា​ពលរដ្ឋ​ទាំង​នោះ យក​ក្នុង​តម្លៃ ១ម៉ែត្រ​ការ៉េ ៣០ដុល្លារ ទើប​បណ្ដាល អោយ​មាន​ការ​លិច​លង់​យ៉ាង​យូរ​ដូច្នេះ»។

សូមអានបទយកការណ៍មួយ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីករណីនេះ [...]

ចាន់ សូវ៉េត៖ មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី ទើប​រដ្ឋាភិបាល​«បញ្ចប់»​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា (vdo)

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សូវ៉េត បាន​លើក​ឡើង​ថា បើ​ចង់​ដោះ​ស្រាយ និង​បញ្ចប់​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា លុះ​ណា​មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី​ (ឈ្មួញ) ទើប​រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ ប្រកប​ដោយ​ភាព​ជោគជ័យ​បាន។ លោក​បាន​ថ្លែង​ដូច​នេះ នៅ​ក្នុង​វេទិកា​យុវជន​ស្តី​ពី​ដី​ធ្លី និង​លំនៅ​ដ្ឋាន កាល​ពី​សប្ដាហ៍​កន្លង​ទៅ ក្នុង​សណ្ឋាគារ អ៊ីមភៀរៀល ក្រោម​ប្រធាន​បទ​លើក​កម្ពស់​ចំណេះ​ដឹង សីលធម៌ និង​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន។

បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទី​ប្រជុំ​ជន និង​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី [...]

ហេតុអ្វី​យុវជន​មិន​សូវ​ខ្វល់​ពី​បញ្ហា​ដី​ធ្លី នៅ​កម្ពុជា?

ហេតុអ្វី​យុវជន​មិន​សូវ​ខ្វល់​ពី​បញ្ហា​ដី​ធ្លី នៅ​កម្ពុជា?

បញ្ហាដីធ្លី និងលំនៅដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទីប្រជុំ​ជន និង​​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី ហើយ​វា​បាន​ប្រែ​ក្លាយ ទៅ​ជា​បញ្ហា​មុត​ស្រួច ដែល​បាន​នាំ​ឲ្យ​មាន​ជំលោះ​ដី​ធ្លី ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នេះជាការលើកឡើង របស់​វាគ្មិន​នៅ​ក្នុង​វេទិការ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា​នេះ ស្ដី​ពី​ចំណេះ​ដឹង​សីលធម៌ និង​ការ​ចូលរួម​របស់​យុវជន ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ដែល​មាន​យុវជន​ចូល​រួម​ជាង ២០០នាក់។ យុវជន​ទាំង​នោះ ភាគ​ច្រើន​សុទ្ធ​សឹង​ជា​យុវជន​សកម្ម​ក្នុង​សង្គម និង​ជា​យុវជន​ដែល​ចង់​ដឹង ចង់​ឮ​អំពី​បញ្ហា​ជម្លោះ​ដី​ធ្លី និងចង់​បញ្ចេញ​មតិ ក្នុង​ការ​រក​វិធី​សាស្រ្ត​ដោះ​ស្រាយ [...]

សម្ភាស​​ពលរដ្ឋ​​ពី​ខេត្ត​ព្រះ​វិហារ និង​ព្រះ​សង្ឃ ដែល​រង​របួស​ក្រោម​ការ​បង្ក្រាប​របស់​អាជ្ញាធរ (vdo)

សម្ភាស​​ពលរដ្ឋ​​ពី​ខេត្ត​ព្រះ​វិហារ និង​ព្រះ​សង្ឃ ដែល​រង​របួស​ក្រោម​ការ​បង្ក្រាប​របស់​អាជ្ញាធរ (vdo)

មនុស្សជាង១០នាក់ បាន​​រង​របួស​ធ្ងន់​ស្រាល ក្នុង​​ការ​បះ​ទង្គិច​គ្នា​មួយ រវាង​សមត្ថកិច្ច​ចម្រុះ​ បញ្ជា​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​នៃ​ខេត្ត​ព្រះ​វិហារ។

នា​ថ្ងៃ​ទី២០ ខែ​​តុលា​​​នេះ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី ប្រមាណ​ជា​ជាង​ពីរ​រយ​នាក់​ មក​ពី​ភូមិ​ហ្មសែត សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ និង​មក​ពី​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កន្តួត ស្រុក​ជាំក្សាន្ត ក្នុង​ខេត្ត​ព្រះ​វិហារ បាន​ដើរ​ហែរ​ក្បួន​ដាក់​ញត្តិ សុំ​អន្តរាគមន៍​ពី​ស្ថានទូត និង​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា ពិសេស​​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី។ លុះ​នា​រសៀល​ថ្ងៃ​ដដែល ក្បួន​ដង្ហែ​របស់​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​រារាំង​​នៅ​​ចំណុច​​នាគ​បាញ់​ទឹក លើមហាវិថី ព្រះសុរាម្រិត ដើម្បីកុំឲ្យក្រុមអ្នកតវ៉ា ធ្វើដំណើរទៅក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

បន្ទាប់ពីមានការប្រឈមមុខគ្នា អស់រយៈ​ពេល​ប៉ុន្មានម៉ោងមក ទីបំផុតទៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...