Posts tagged as "Conflits fonciers"

ព្រះអគ្គិ​ឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​សិប​ខ្នង​នៅ​បឹង​ឈូក សង្ស័យ​មាន​គម្រោង​ដុត

បើគិតមកទល់យប់ ​ម៉ោង​​១៩​និង​​៤៥​នាទី​ល្ងាច​​ថ្ងៃ​ទី​​២០ ខែធ្នូ​ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ​អគ្គីភ័យដែលបាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​សហគមន៍​បឹង​ឈូក ខាង​ត្បូង​ស្នងការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​​រលត់​ទាំង​ស្រង់​។

​របាយការណ៍​ភ្លាមៗ ​ពី​ខាង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គីភ័យ​​នេះ បាន​បណ្ដាល​​ឲ្យ​​ខូច​ខាត​​ផ្ទះ​​ចំនួន​ ៣៣​ខ្នង​​ និង​បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​១៦ គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​អគ្គីភ័យ​នេះ​ទេ។

សម្រាប់ប្រជាសហគមន៍ នៅតំបន់នោះវិញ បាននិយាយថា អគ្គីភ័យឆាបឆេះបានឆាបឆេះ​អស់លំនៅដ្ឋាន​ជាង​៤០ខ្នង។ គ្រោះអគ្គីភ័យនេះ ត្រូវក្រុមប្រជាសហគមន៍សង្ស័យថា [...]

ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​ព្រះ​សីហនុ​ទទួល​បាន​ដី​មួយ​គ្រួសារ កន្លះ​ហិកតា

ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​ព្រះ​សីហនុ​ទទួល​បាន​ដី​មួយ​គ្រួសារ កន្លះ​ហិកតា

ប្រជាពលរដ្ឋក្រីក្រជាង ២០០គ្រួសារ នៅ​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​សាលា​ខេត្ត​ផ្តល់​ដី​ឲ្យ​រស់​នៅ ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន ៥០អា ស្ថិត​នៅ​ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ។ ប្រជា​ពលរដ្ឋ​ដែល​បាន​ទទួល​ដី​កម្មសិទ្ធិ​ទាំង​នោះ ភាគ​ច្រើន​ជា​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ តាម​បណ្តា​ឆ្នេរ តំបន់​ក្បាយ​ឆាយ ស្រុក​ស្ទឹងហាវ ស្ពានឆេះ និង​ព្រែក​ត្រែង​ជា​ដើម។

អាជ្ញាធរខេត្តបានរៀបចំដី​នៅ​តំបន់​នោះ​រួច​ហើយ ដែល​មាន​ចំនួន​ជាង ២០០ប្លង់ និង​ក្នុង​មួយ​ប្លង់​មាន​ចំនួន​ដី​កន្លះ​ហិកតា ហើយ​បច្ចុប្បន្ន​នេះ អាជ្ញាធរ​កំពុង​គូស​វាស់​វែង​ដី ដើម្បី​ដំណើរការ​ធ្វើ​ផ្លូវ​សំរាប់​ពួក​គេ​ផង​ដែរ។ ដី​ដែល​ប្រជា​ពលរដ្ឋ​ទទួល​បាន​ក្នុង​មួយ​គ្រួសារ ចំនួន​កន្លះ​ហិកតា​នោះ គឺ​គិត​ទាំង​ដី​លំនៅដ្ឋាន​ និង​ដី​ផលិតកម្ម។

អភិបាលខេត្តព្រះសីហនុ​លោក ឈិន សុខុន បាន​បញ្ជាក់​ថា ដីនេះ [...]

ព្រះសង្ឃ​ធ្វើ​ពិធី​​ផ្កាប់​​បាត្រ​ ទាមទារ​ដោះ​លែង​សកម្ម​ជន

ព្រះសង្ឃ​ធ្វើ​ពិធី​​ផ្កាប់​​បាត្រ​ ទាមទារ​ដោះ​លែង​សកម្ម​ជន

នៅវេលាម៉ោង​ប្រមាណ​ជិត ១១ ថ្ងៃ​ត្រង់ តំណាង​ក្រសួង​យុត្តិធម៌ បាន​ចេញ​មក​ទទួល​ញត្តិ​ដែល​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​បាន​យក​ទៅ​ដាក់​នៅ​ក្រសួង​​នេះ។ ប៉ុន្តែ​ក្រុម​ព្រះ​សង្ឃ និង​ពលរដ្ឋ មិន​បាន​ប្រគល់​ញត្តិ​នេះ ឲ្យ​ទៅ​តំណាង​ក្រសួង​យុត្តិធម៌​ឡើយ ដោយ​ទាម​ទារ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចេញ​មុខ​មក​ទទួល​ដោយ​ផ្ទាល់​តែ​ម្តង។

ដោយការទទឹងរងចាំ មិន​មាន​ឃើញ​រដ្ឋមន្រ្តី​ចេញ​មុខ​មក​ទទួល​ញត្តិ​របស់​ពួក​ខ្លួន ព្រះ​សង្ឃ​ដែល​និមន្ត​ទៅ​បិណ្ឌបាត្រ​យក​ភាព​យុត្តិធម៌ បាន​ធ្វើ​ពិធី​ផ្កាប់​បាត្រ ហើយ​មិន​ព្រម​ទទួល​យក​ចង្ហាន់​មក​ឆាន់​នោះ​ឡើយ នៅ​មុខ​ក្រសួង​យុត្តិធម៌ នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​ធ្នូ កន្លង​មក​នេះ។

តាមសង្ឃដីការបស់ព្រះតេជគុណ កែវ សុម៉ាលី ដែលបាននិមន្តចូលរួមក្នុងពិធីនោះ បានឲ្យដឹងថា ការធ្វើ​ពិធី​ផ្កាប់បាត្រនេះ គ្រាន់តែចង់បិណ្ឌបាត្ររកភាពយុត្តិធម៌ ឲ្យសកម្មជនដែលជាប់ពន្ធនាគាទាំង ១៨ [...]

អ៊ំ សំអាត៖ ធនាគារ ANZ Royal បាន​ចូល​រួម​រំលោភ​សិទ្ធិ​មនុស្ស

អ៊ំ សំអាត៖ ធនាគារ ANZ Royal បាន​ចូល​រួម​រំលោភ​សិទ្ធិ​មនុស្ស

លោក អំ សំអាត មន្ត្រី​គ្រប់​គ្រង​បច្ចេកទេស នៃ​ការ​ស៊ើប​អង្កេត​របស់​អង្គការ លីកាដូ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ធនាគា ANZ Royal បាន​ចូល​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស ជា​មួយ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ព្រោះ​ធនាគា​នេះ បាន​សហការ​ផ្តល់​ប្រាក់​កម្ចី ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​វិនយោគ នៅ​លើ​ដី​ប្រជា​ពលរដ្ឋ ដែល​កំពុង​តែ​អាស្រ័យ​ផល។ លោក អំ សំអាត បាន​និយាយ​ថា ប្រសិន​បើ​ធនាគារ​មិន​ផ្តល់​ប្រាក់​កម្ចី​នេះ​ទេ ក្រុមហ៊ុន​ក៍​មិន​អាច​អនុវត្ត​ការ​វិនិយោគ​បាន​ដែរ។

ការថ្លែងរបស់លោក អំ សំអាត បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រជា​ពលរដ្ឋ ជា​ច្រើន​គ្រួសារ​មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ស្វែង​រក​ដំណោះ​ស្រាយ នៅ​មុខ​ធនាគារ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

បើទោះជាក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ លែងជាអតិថិជនក៍ដោយ...

ធនាគាមួយនេះ បានផ្តល់បា្រក់កម្ចី [...]

ពលរដ្ឋ​«ព្រមាន»​បង្កើន​ការ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី ខណៈ​តុលាការ​បន្ត​ហៅ​អ្នក​ពាក់ព័ន្ធ

ពលរដ្ឋ​«ព្រមាន»​បង្កើន​ការ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី ខណៈ​តុលាការ​បន្ត​ហៅ​អ្នក​ពាក់ព័ន្ធ

សកម្មជនដីធ្លី សកម្មជន​សិទ្ធិ​មនុស្ស និង​ព្រះ​សង្ឃ ប្រមាណ​ជា​ជាង​៤០០​នាក់ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស បាន​ព្រមាន​ជា​ថ្មី នឹង​ធ្វើ​សកម្មភាព​តវ៉ា​កាន់​តែ​ខ្លាំង​ជាង​នេះ បើ​គ្មាន​ការ​ដោះ​លែង អ្នក​ជាប់​ឃុំ​ឃាំង​ទាំង​១៨​នាក់​នោះ​ទេ។ អ្នក​ចូល​រួម​ការ​តវ៉ា សុទ្ធ​តែ​បាន​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នេះ កំពុង​បង្កើន​នូវ​«នីទណ្ឌភាព»​នៅ​កម្ពុជា ដោយ​មន្រ្តី​សាធារណៈ និង​បង្ក​ភាព​«អយុត្តិធម៌»​ដល់​អ្នក​ជាប់​ឃុំ​ទាំង​នោះ។

ក្នុង​ពិធីដែលមានការ​បង្ហោះ​​ប៉ោងៗ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គការ​​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​លើក​ឡើង​ថា ពួក​គាត់​ទាំង​អស់​បាន​តាំង​ចិត្ត​រួច​ជា​ស្រេច បង្កើន​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ទៅ​តាម​លទ្ធភាព ធ្វើ​យ៉ាង​ណា​ត្រូវ​ដោះ​លែង​អ្នក​ទាំង​១៨​នាក់ ឲ្យ​មាន​សេរីភាព​កាន់​តែ​ឆាប់​នា​ពេល​ខាង​មុខ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...