Posts tagged as "Conflits fonciers"

ពលរដ្ឋ​​ជាង​​១០​​គ្រួសារ​នៅ​ព្រែក​ភ្នៅ ចោទ​​មេ​ភូមិ​ចូល​ដៃ​ជា​មួយ​ក្រុមហ៊ុន​រឿង​ដី​ធ្លី

ពលរដ្ឋ​​ជាង​​១០​​គ្រួសារ​នៅ​ព្រែក​ភ្នៅ ចោទ​​មេ​ភូមិ​ចូល​ដៃ​ជា​មួយ​ក្រុមហ៊ុន​រឿង​ដី​ធ្លី

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អ្នកភូមិ​គ្រួស ឃុំ​សំរោង សង្កាត់​សំរោង ខណ្ឌ​ព្រែកភ្នៅ រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១០​គ្រួសារ បាន​ធ្វើការ​ទាម​ទារ ​នៅ​លើ​ដី​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លួវ​ជាតិ​លេខ​៥។ ដី​នោះ​ជា​មាត់​ប្រឡាយ មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ដី​របស់​ក្រុមហ៊ុន ផានអ៊ីមិច បាន​ទិញ។ មូលហេតុ​ដែល​មាន​ការ​តវ៉ា​នេះ​ឡើង បណ្តាល​មក​ពី ក្រុមហ៊ុន​ខាង​លើ​បាន​ជីកដី​ដាក់​លើ​ទំនប់​ប្រឡាយ​នោះ មិន​ឲ្យ​ពលរដ្ឋ​សង់​ទី​លំនៅ។ ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើរ ទៅ​កាន់​មេភូមិ​ហើយ ក៏​នៅ​មិ​នមាន​ការ​ដោះ​ស្រាយ​ទៀត។

អ្នកស្រី អ៊ូ រួន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋតវ៉ាខាងលើ បានរៀបរាប់ថា អ្នកភូមិទាំងអស់ ជាអ្នករស់នៅ​តាមបណ្តោយផ្លូវជាតិលេខប្រាំ តែនៅពេលក្រុមហ៊ុនចិនមួយ ធ្វើការពង្រីកផ្លូវនេះ ក៏បានផ្តល់នូវ​សំណងមួយ​ចំនួន ឲ្យអ្នកភូមិរើចេញ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈរហូតដល់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ [...]

សកម្មជន​ដី​ធ្លី ស្នើ​ក្រសួង​មហា​ផ្ទៃ​និង​យុត្តិធម៌ ឲ្យ​ជួយ​ដោះ​ស្រាយ

សកម្មជន​ដី​ធ្លី ស្នើ​ក្រសួង​មហា​ផ្ទៃ​និង​យុត្តិធម៌ ឲ្យ​ជួយ​ដោះ​ស្រាយ

សកម្មជន​ដី​ធ្លី​ជាង ៤០០​នាក់ មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ចំនួន ១៦ បាន​ជួបជុំ​គ្នា​នៅ​ព្រឹក​ទី ១១ ខែ​កុម្ភៈ​នេះ ដើម្បី​ស្នើ​ទៅ​ក្រសួង​យុតិធម៌ និង​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ធ្វើ​អន្តាគមន៍​បញ្ឈប់​ការ​រំលោភ​បំពាន​ដី​ធ្លី និង​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី ដែល​កំពុង​ជាប់​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​សារ​អំណាច​សាល​ក្រម​របស់​តុលាការ កាល​ពី​ពេល​កន្លង​ទៅ។

ការជួបជុំគ្នារបស់ប្រជាពលរដ្ឋទាំងនោះ បានដង្ហែក្បួនទៅដាក់ញត្តិ នៅក្រសួងមហាផ្ទៃមុនគេ បន្ទាប់មកពួកគេ​បានបន្តដំណើរ ទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌បន្តទៀត នៅវេលាម៉ោង ១០:០០ព្រឹកនេះ។ តាមគោល​បំណង​នៃការដាក់ញត្តិនេះ ពួកគេមានគោលបំណង ដាក់បួនកន្លែងផ្សេងគ្នា ប៉ុន្តែដោយខ្លាចមានការប៉ះពាល់ ដល់​សណ្តាប់​ធ្នាប់សង្គម ឫមានការស្ទះចរាចរណ៍ នៅតាមដងផ្លូវ ដូច្នេះពួកគេបានបង្វែ ស្នើរទៅក្រសួងយុត្តធម៌​បញ្ជូន​សំណើរ ឫញត្តិនោះទៅសាលាដំបូង និងសាលាឧទ្ធរណ៍បន្តទៀត [...]

អូបីជាន់៖ អភិបាល​ខេត្ត​រង​បដិសេធ​ថា មិន​បាន​សន្យា​បី​ថ្ងៃ​អី​ទេ

អូបីជាន់៖ អភិបាល​ខេត្ត​រង​បដិសេធ​ថា មិន​បាន​សន្យា​បី​ថ្ងៃ​អី​ទេ

ពលរដ្ឋ​ដែល​មាន​ជម្លោះ បាន​និយាយ​ថា ដើម្បី​ឲ្យ​ការ​តវ៉ា​របស់​ពលរដ្ន​មក​ពី​ឃុំ​អូបីជាន់ កាល​ពី​ថ្ងែ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥​កន្លង​ទៅ នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ឆាប់​បិទ​បញ្ចប់​នោះ អភិបាល​រង​ខេត្ត បាន​ជួប​តំណាង​ពលរដ្ឋ​ទាំង​ប្រាំ​នាក់ ដោយ​បាន​សន្យា​ប្រាប់​ថា នឹង​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី ឲ្យ​ក្រុម​ពលរដ្ឋ​នៅ​បី​ថ្ងៃ​ទៀត។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ខាង​ជើង​មួយ​នេះ បាន​បដិសេធ​ថា​លោក​មិន​បាន​សន្យា​អ្វី​ឡើយ។

ការសន្យាដែល​បើ​គិត​ជា​ថ្ងៃ បាន​មក​ដល់​ថ្ងៃ​ចុង​ញ្ចប់​របស់​វា នៅ​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ហើយ។

លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ជាមួយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកសូមបដិសេធទាំងស្រុង នូវអ្វីដែក្រុមពលរដ្ឋបានលើកឡើង។ លោកបញ្ជាក់ថា មិនបាននិយាយថា​បីថ្ងៃ​ទៀត ចុះទៅដោះស្រាយនោះទេ គឺលោកនឹងជួបប្រជុំជាមួយថ្នាក់ខេត្តសិន [...]

សកម្មជន​តវ៉ា​ដី​ធ្លី​មកពីបឹងកក់មួយរូប ទទួលមរណភាព

សកម្មជន​តវ៉ា​ដី​ធ្លី​មកពីបឹងកក់មួយរូប ទទួលមរណភាព

លោក​យាយ សឺន កេ សកម្ម​ជន​តវ៉ា​ខាង​​ដី​ធ្លី​មកពី​សហគម​បឹង​កក់ ដែល​បាន​តស៊ូ​ការពារ​ដីធ្លី ផ្ទះ​សម្បែង​របស់​ខ្លួន បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥នេះ។ ក្រុម​អ្នក​ស្និត​នឹង​សកម្មជន​រូប​នេះ បាន​ថ្លែង​ថា លោក​យាយ​បាន​​លា​ចាក​លោក​ទៅ ទាំង​មិន​ស្ងប់​ចិត្ត និង​បិទ​ភ្នែក​មិន​ជិត។

សកម្មជន​តវ៉ា​ដីធ្លីមួយ​រូប​​ទៀត អ្នក​ស្រី ប៊ូវ សោភា បាន​ថ្លែង​បញ្ជាក់​ថា នៅ​មុន​មរណភាព ស្រី្ត​វ័យ​ចំណាស់ មក​ពី​សហគមន៍​​បឹង​កក់​រូប​នេះ​មាន​អាការៈ​ក្តៅ​ខ្លួន ហើយ​គាត់​បាន​ប្រើ​ឲ្យ​កូនៗ​របស់​គាត់​កោស​ខ្យល់​ឲ្យ ដើ​ម្បី​មាន​សភាព​ជា​ដូច​ធម្មតា​វិញ។

ប៉ុន្តែ​ក្រោយ​ពី​កោស​ខ្យល់រួច អាការៈជំងឺរបស់លោកយាយមិនបានស្រាកស្រាន្ដ តែហាក់ដូចជាធ្វើឲ្យ​ស្ត្រី​ចំណាស់ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន រហូតលោកយាយ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីសង្គ្រោះជាបន្ទាន់។ លោកយាយបានផុតដង្ហើម នៅពេលទៅដល់មន្ទីរពេទ្យ [...]

ICC កំពុង​ពិនិត្យ​សំនុំ​រឿង​​«ឧក្រិដ្ឋ​កម្ម»​​នៅ​កម្ពុជា ខណៈ​ញត្តិមួយស្នើឲ្យពន្លឿន

ICC កំពុង​ពិនិត្យ​សំនុំ​រឿង​​«ឧក្រិដ្ឋ​កម្ម»​​នៅ​កម្ពុជា ខណៈ​ញត្តិមួយស្នើឲ្យពន្លឿន

តុលាការ​សាលា​ក្ដី​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ទីក្រុង ឡាអេ ប្រទេស​ហូឡង់ ហៅ​កាត់​តាម​ភាសា​បារាំង CPI និង​ភាសា​អង់គ្លេស ICC បាន​ទទួល និង​កំពុង​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង ពាក់​ព័ន្ធ​​នឹង​ការ​រឹបអូស​ដីធ្លី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។​ នេះ​បើ​តាម​ការ​អះអាង របស់​មេធាវី​អន្តរជាតិ លោក រីឆាដ រ៉ូជ័រ (Richard Rogers) តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ ដែល​បាន​​ដាក់​​ពាក្យ​​បណ្ដឹង​នេះ នៅ​​ចំពោះ​​មុខ​​លោក​ស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តរ​រដ្ឋ​អាជ្ញា​​នៃ​​សាលា​​ក្ដី​ កាល​ពី​នៅ​​ថ្ងៃ​​ទី​៧ ខែ​​តុលា ឆ្នាំ២០១៤​កន្លង​ទៅ។

ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ ជា​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក​ ផ្សាយ​ជា​ខេមរភាសា លោក​មេធាវី រូជ័រ បាន​អះ​អាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កំពុង​ពិចារណា​ទៅ​លើ​ភស្ដុតាង ថា​តើ​ពួក​គេ​ចាំ​បាច់ ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​បឋម​មួយ​ឬ​ទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...