Posts tagged as "Angela Merkel"

រដ្ឋាភិបាលបារាំង ព្យាយាម​រំងាប់​ភាព​តាន​តឹង​ជា​មួយ​ទីក្រុង​ប៊ែរឡាំង

រដ្ឋាភិបាលបារាំង ព្យាយាម​រំងាប់​ភាព​តាន​តឹង​ជា​មួយ​ទីក្រុង​ប៊ែរឡាំង

សមាជិកជាច្រើន ក្នុងរដ្ឋាភិបាល​ចេញពីគណបក្សសង្គមនិយម និងកំពុងកាន់អំណាចសព្វថ្ងៃ បានព្យាយាមពន្លត់ភាព តានតឹង កើតឡើងចេញពីមេដឹកនាំគណបក្សសង្គមនិយមខ្លះ ដែលលើកឡើងក្នុងសប្ដាហ៍ចុងក្រោយនេះ ពីភាពចាំបាច់ ក្នុងការប្រឈមមុខទល់នឹងអាឡឺម៉ង់។


ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ កំពុងពន្យល់លោកស្រី អង់ជឺឡា ម៊ែគែល ទេសាភិបាលអាឡឺម៉ង់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកម៉ានុយអែល វ៉ាល (Manuel Valls) បានវាយតម្លៃថា ជាការមិនទទួលខុសត្រូវ នូវការ លើកឡើងរបស់មេដឹកនាំគណបក្សសង្គមនិយមមួយចំនួន ទៅលើភាពចាំបាច់ណាមួយក៏ដោយ ដែលចង់ប្រឈមទល់​នឹងទីក្រុងប៊ែរឡាំង។ ការលើកឡើងពីភាពចាំបាច់នេះ ត្រូវបានបញ្ជាក់អះអាងជាពិសេស ដោយប្រធានសភាជាតិបារាំង​មកពីគណបក្សសង្គមនិយម លោក ក្លូដ បារតូឡូន (Claude Bartolone) [...]

ចិន៖ អង់ជឺឡា មែរគែល ប្រាប់ថាកុំព្រួយ ពីវិបត្តិនៅអ៊ឺរ៉ូ

ចិន៖ អង់ជឺឡា មែរគែល ប្រាប់ថាកុំព្រួយ ពីវិបត្តិនៅអ៊ឺរ៉ូ

អគ្គទេសាភិបាលរបស់ប្រទេសអាឡឺម៉ង់ លោកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានពន្យល់ទៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បត្តិ៍ទី៣០សីហាកន្លងមកនេះ ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់នាយករដ្ឋមន្ត្រីចិន វេង ហ្សាវបាវ  (Wen Jiabao) ស្ដីពីស្ថិរភាពរបស់តំបន់ចាយប្រាក់អ៊ឺរ៉ូ។ លោកនាយករដ្ឋមន្ត្រីចិន ក៏បានសន្យាត្រឡប់មកវិញ ថានឹងបន្តធ្វើជាដៃគូរ តទៅទៀត ជាមួយនឹងសហគមសេដ្ឋកិច្ចដ៏ធំជាងគេរបស់ពិភពលោកនេះ។


លោកស្រី អង់ជឺឡា មែគែល និងលោកវេង ហ្សាវបាវ។

កិច្ចសន្យារបស់លោក វេង ហ្សាវបាវ បានចេញជារូបរាងពិតប្រាកដមួយ តំណាងដោយហត្ថាលេខា នៅលើកិច្ចព្រងព្រៀង ទទួលទិញយន្ដហោះអ៊ែរប៊ូស (Airbus) ចំនួន៥០ ក្នុងចំនួនទឹកប្រាក់ប្រមាណជា ៣,៥កោដដុល្លាអាមេរិក។

[...]
អ៊ឺរ៉ូ២០១២៖​ អង់ជឺឡា មែរគែល៖ «ជាការប្រកួតដ៏អស្ចារ្យមួយ»

អ៊ឺរ៉ូ២០១២៖​ អង់ជឺឡា មែរគែល៖ «ជាការប្រកួតដ៏អស្ចារ្យមួយ»

លោកស្រីទេសាភិបាល អាឡឺម៉ង់ បានវាយតំលៃ ការប្រកួតបាល់ទាត់ រវាងក្រុមជំរើសជាតិអាឡឺម៉ង់​និងក្រិច កាលពី ថ្ងៃទី២២មិថុនា ថា​ «ជាការប្រកួតដ៏អស្ចារ្យមួយ» ខណៈដែលក្រុមបាល់ទាត់ របស់ប្រទេសអាឡឺម៉ង់ បានឈ្នះក្រុម បាល់ទាត់មកពីប្រទេសក្រិច ៤ទល់នឹង២នោះ។

>
លោកស្រី មែរគែល ជជែកជាមួយលោក មីស៊ែល ផ្លាទីនី នាយក UEFA។ Photo: uefa.com

មានវត្តមាន នៅលើវេទិកាភ្ញៀវកិត្តិយស ក្នុងឱកាសនៃការប្រកួតនោះ លោកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានទទួលស្គាល់ថា «បានរន្ធត់ញាប់ញ័រ នៅពេលការប្រកួតបានចាប់ផ្ដើមដំបូង» ដោយសារ «ការរំភើបរំជួលចិត្ត» តែងតែ មានជានិច្ចជាកាល នៅពេលដែលបានមកទស្សនា ការជួបប្រកួតបែបនេះម្ដងៗ។

[...]
ជំនួប ហ្សេ២០៖ គាំទ្រគំរោងរបស់អ៊ឺរ៉ុប ដើម្បីកាត់បន្ថយវិបត្តិ

ជំនួប ហ្សេ២០៖ គាំទ្រគំរោងរបស់អ៊ឺរ៉ុប ដើម្បីកាត់បន្ថយវិបត្តិ

ជារឿយៗ គោលគំនិតនៃ ការច្របាច់បញ្ចូលវិស័យធនាគារ ទៅជាផ្នែកមួយនៃអ៊ឺរ៉ុប ត្រូវបានគេលើកយកមកនិយាយ ដើម្បី ទំលាយភាពទាល់ច្រក ដែលជាបញ្ហា យ៉ាងចំរូងចំរាស់ រវាង បណ្ដារដ្ឋអធិបតេយ្យនៃអ៊ឺរ៉ុប និងធនាគារ ដោយហេតុថា រាល់ ការផ្ដល់ហិរញ្ញទាន ដ៏លើសលប់ទាំងឡាយ ទៅអោយខាងធនាគារ វាអាចបង្កអោយប្រាក់បំណុលសាធារណៈ រីកកាន់តែធំ ឡើងដែរ។

លោកប្រធានាធិបតីអាមេរិកាំង បារ៉ាក់ អូបាម៉ា បានថ្លែងថាលោកយល់ ពីអារម្មណ៍​យ៉ាងប្រញាប់ប្រញាល របស់បណ្ដា ប្រទេសនៅអ៊ឺរ៉ុប និយាយពីពីវិធានការ ជាច្រើន ដើម្បីកាត់បន្ថយ «ជំងឺគ្រុនសន្ធំ»នេះ។ លោកបាននិយាយ នៅពេលដែល កិច្ចប្រជុំ ធ្វើបានពីរថ្ងៃមកហើយនេះ ថា «រាល់ជំហ៊ាននីមួយៗ ដែលអ៊ឺរ៉ុបដើរ គឺជាការស្វែងរក កាន់តែច្បាស់ទៅ នូវការ ច្របាច់បញ្ចូល ជៀសជាង ការបំបែកចេញ។»

លោកស្រី នាយិការមូលិធិ​រូបិយវត្ថុ​​អន្តរជាតិ គ្រឹស្ទីល ឡាហ្គាដ (Christine Lagarde) បានអបអរ គំរោងដែលកំពុងដាក់អោយ [...]

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

ជ័អាឆីម ឡ័វ  (Joachim Löw) ចង់បានក្រុមជំរើសជាតិមួយ ដែលជារូបភាពរបស់គាត់ ដូចជា រួសរាយ រាក់ទាក់ ហើយហ៊ានធ្វើ ហ៊ានទទួល។ វានៅខ្វះតែពានរង្វាន់ មកកាន់នឹងដៃតែប៉ុណ្ណោះ ដែលនឹងធ្វើអោយ រូបភាពនេះ ក្លាយជា ល្អឥតខ្ចោះតែម្ដង។


គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ របស់ក្រុមជំរើសជាតិអាឡឺម៉ង់។

ជានយោបាយមួយយ៉ាងល្អ ដែលសូម្បី ទេសាភិបាលលោកស្រី អង់ជឺឡា មែរគែល (Angela Merkel) ក៏បានយល់យ៉ាង ច្បាស់ដែរ។ ក្រុមបាល់ទាត់ ជំរើសជាតិរបស់អាឡឺម៉ង់ ត្រូវបានទទួល នៅក្នុងខេត្តមួយរបស់ប្រទេសប៉ូឡូញ  ដែលនៅ ចិញ្ចឹមចិត្តនៅក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងអាឡឺម៉ង់នៅឡើយ។ ហើយ គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ ចង់ធ្វើអោយមាន រូបភាពដ៏ល្អមួយ របស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...