ជើងឯកអ៊ឺរ៉ុប២០១៦៖ អាត្លង់ទីកូ សម្លាប់ បាយ៉ឺន ហើយឡើងទៅផ្ដាច់ព្រ័ត្រ
នៅក្នុងការប្រកួតលើកទីមួយ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតទៅ) កាលពីសប្ដាហ៍មុន នៅក្នុងរាជធានី ម៉ាឌ្រីត ក្រុមអាត្លង់ទីកូ (Atlético Madrid) បានយកជ័យជំនះលើក្រុមបាយ៉ឺន (Bayern Munich) ក្នុងពិន្ទុ ១-០។ នៅក្នុងយប់ថ្ងៃអង្គារទី៣ ខែឧសភានេះ ក្រុម បាយ៉ឺន បានឈ្នះវិញក្នុងពិន្ទុ ២-១ នៅក្នុងការប្រកួតលើកទី២ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតត្រឡប់វិញ) ក្នុងក្រុង មូនិឆ របស់ខ្លួន។
កីឡាករដែលរកគ្រាប់បាល់ នៅក្នុងការប្រកួតលើកទី២នេះ មានកីឡាករ សាប៊ី អាឡុងសូ (Xabi Alonso) ដែលបានទាត់បាល់ពិន័យមិនផ្ទាល់ នៅនាទីទី៣១ និងរកបានគ្រាប់បាល់ដំបូង ឲ្យក្រុមបាយ៉ឹន របស់ខ្លួន។ ប៉ុន្តែក្រុម អាត្លង់ទីកូ បានរកគ្រាប់បាល់ស្មើមកវិញ នៅនាទីទី៥៤ ដោយសារកីឡាករអន្តរជាតិបារាំង ឈ្មោះ អង់ត័ន គ្រីស្មាន់ (Antoine Griezmann)។ និងគ្រាប់បាល់ទីបី របស់ក្រុម បាយ៉ឺន រកបានដោយសារកីឡាករអន្តរជាតិប៉ូឡូញ ឈ្មោះ រ៉ូប៊ែរ ឡេវ៉ានដូវស្គី [...]