ក្រុម បាយ៉ឺន ត្រូវអរគុណក្បាច់ទាត់បាល់បង្វិលខ្លួនរបស់ រីប៊េរី
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០២ មេសា ២០១៦
- កែប្រែចុងក្រោយ: April 03, 2016
- ប្រធានបទ: បាល់ទាត់អាល្លឺម៉ង់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករជាតិបារាំង ហ្វ្រង់ រីប៊េរី (Franck Ribéry) នៅមិនទាន់រកគ្រាប់បាល់ បានសូម្បីតែមួួយគ្រាប់ ឲ្យក្រុម បាយឺន ម៉ូនិច (Bayern Munich) នៅឡើយ រាប់ចាប់តាំងពីកីឡាកររូបនេះ វិលត្រឡប់ពីការជាសះរបួស កាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែនៅរសៀលថ្ងៃសៅរ៍ ទី២ ខែមេសានេះ កីឡាករអន្តរជាតិរូបនេះ មិនត្រឹមតែជួយរកពិន្ទុ ឲ្យក្រុមបាយឺន របស់ខ្លួនប៉ុណ្ណោះទេ តែគ្រាប់បាល់ ដែលកីឡាករបានទាត់បញ្ចូលទី នៅក្នុងការប្រកួតនេះ ថែមទាំងបានធ្វើឲ្យទស្សនិកជន អ្នកតាមដានបាល់ទាត់ទាំងឡាយ ទ្រាំមិនហើបគូថពីកៅអីមិនបាន។
តាមពិតគ្រាប់បាល់ របស់កីឡាករ រីប៊េរី មួយនេះ អាចជាកំហុសរបស់អ្នកចាំទី របស់ក្រុម ហ្វ្រង់ហ្វ័រ ដែលបានទះបាល់យ៉ាងប្រញាប់ប្រញាល ចេញទៅកាន់អ័ក្សកណ្ដាល ជាពិសេសទៅចំកន្លែង ដែលកីឡាកររូបនេះ កំពុងរង់ចាំរួចជាស្រេច មុននឹងបង្វិលខ្លួនលើកជើងឡើងលើ ទាត់បាល់ត្រឡប់ទៅវិញ ប្រកបដោយទេពកោសល្យខ្ពស់។
» សូមទស្សនា ពីការប្រកួតដោយសង្ខេប រវាងក្រុមបាយឺន និងក្រុម ហ្វ្រង់ហ្វ័រ ក្នុងប្រទេសអាល្លឺម៉ង់ កាលពីរសៀលថ្ងៃសៅរ៍ឡើងវិញ ជាពិសេស នៅត្រង់ការបញ្ចេញក្បាច់ របស់កីឡាករ រីប៊េរី ដូចខាងក្រោម៖