១០ចំណុច ជួយឲ្យកូនៗរបស់អ្នក ឆ្លាតជាងមុន
ក្តីស្រមៃរបស់ឪពុកម្តាយភាគច្រើន តែងប្រាថ្នាឃើញកូនៗរបស់ខ្លួនឆ្លាត និងមានអនាគតល្អ។ ប៉ុន្តែដើម្បីអាចធ្វើបង្ហាញនេះបាននោះ ដោយរបៀបណានោះ ទើបជាបញ្ហាមួយ។ ទស្សនាវដ្តីមនោម្យ.អាំងហ្វូ សូមលើកចំណុចទាំង១០ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន ចាប់តាំងពីតូចរហូតដល់វ័យជំទង់។
លោកឱពុក និងកូនជាទីស្រឡាញ់ នៅក្នុងការអប់រំក្នុងគ្រួសារ។ (រូបថត ឯកសារ)
ចំណុចទាំង១០ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន៖
១. ការប្រើប្រាស់ដន្ត្រីភ្ជាប់ជាមួយមេរៀន
ដន្ត្រី និងបទចម្រៀនមិនមែនជាគ្រឿងប្រើសម្រាប់បំពេរតែមនុស្សធំឡើយ សម្រាប់កុមារ វាក៏ មានសារៈសំខាន់ខ្លាំងណាស់ដែរ។ [...]