ឆ្នាំថ្មី រដ្ឋាភិបាលបញ្ចេញមហិទ្ធិឬទ្ធិថ្មី ដាក់អ្នកទារប្រាក់ឈ្នួល១៦០ដុល្លារ
ឆ្នាំ២០១៤ជាឆ្នាំថ្មី ការឆ្លើយបតរបស់រដ្ឋាភិបាលចំពោះសហជីព និងកម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល ឲ្យបាន១៦០ដុល្លារអាមេរិក ក៏តាមរបៀបថ្មីដែរ។ របៀបថ្មី គឺជាការជំនួសកងរាជអាវុធហត្ថ ឬនគរបាលបង្រ្កាបបាតុកម្ម ដោយការដាក់ពង្រាយ«រថពាសដែក និងកងទ័ពឆ័ត្រយោង៩១១ (កងទ័ពពិសេស)» ជាអ្នកត្រូវប្រឈមមុខជាមួយសហជីព និងកម្មករវិញ។
កងទាហ៊ានដែលមកពីកងឆ័ត្រយោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/Samrang Pring)
វិបត្តិការងារ - ដីហុយទ្រលោម និងសម្លេងស្រែកថា «ចាប់ !ចាប់ឲ្យបាន !ចាប់មេខ្លោងវាឲ្យបាន!» និងសម្លេងស្រែករបស់កម្មករថា «កុំវាយខ្ញុំ» ជាមួយនឹងសកម្មភាពរត់ចែកផ្លូវគ្នា ទាំងនោះគឺសម្លេង [...]