Posts tagged as "Workers"

ថ្នាក់​ដឹក​នាំ ស៊ីខាវឌូ នឹង​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​បំភ្លឺ រឿង​លុយ​កម្មករ

ថ្នាក់​ដឹក​នាំ ស៊ីខាវឌូ នឹង​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​បំភ្លឺ រឿង​លុយ​កម្មករ

បន្ទាប់ពីរងបណ្តឹងរបស់កម្មករ២៩នាក់កាលពីខែកុម្ភៈ លោកអាត់ធន់ និងអនុប្រធានពីរនាក់ ក៏ត្រូវរងបណ្តឹងបន្ថែម​ពីកម្មកររោងចក្រអ៊ីហ្គាមិន១១ផ្សេងទៀត។ ហើយនៅថ្ងៃទី០២ ខែមេសាខាងមុខនេះ លោកនឹងឡើងបំភ្លឺ​ទាក់ទងនឹង​បណ្តឹងរបស់កម្មករនេះ តាមការកោះហៅរបស់តុលាការ។

ការប្តឹងផ្តល់ -មេដឹកនាំសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា ស៊ីខាវឌូ បីរូប រួម​មាន​លោកអាត់ ធន់ លោក គង់ អាទិត្យ និងលោកឯក សុភក្តី ត្រូវបានរងការប្តឹងពីកម្មករ ចំនួនបីបណ្តឹង។ បណ្តឹងលើក​ទីមួយ មានកម្មករ២៩នាក់ ប្តឹងពីបទគៃបំបាត់ប្រាក់រំលឹករបស់កម្មករជា៩ម៉ឺនដុល្លា [...]

អ៊ុំ វិសាល៖  គ្មាន​អ្នក​នយោបាយ​នៅ​​ពីក្រោយ​រឿង​អាស្រូវ អាត់ ធន់ ទេ

អ៊ុំ វិសាល៖ គ្មាន​អ្នក​នយោបាយ​នៅ​​ពីក្រោយ​រឿង​អាស្រូវ អាត់ ធន់ ទេ

ស្របពេលដែលការដឹកនាំកម្មករ ទាមទារប្រាក់ខែ១៦០ដុល្លា កាន់តែមានសន្ទុះខ្លាំងឡើង រឿងអាស្រូវ​របស់មេ​ដឹកនាំ​សហជីពស៊ីខាវឌូ អំពីការប្រព្រិត្តអំពើពុករលួយក៏មានការបែកធ្លាយ ដែលមតិមួយចំនួនយល់ថា មានជាប់​ពាក់ព័ន្ធ​នឹងអ្នកកនយោបាយ។ សំរាប់បញ្ហានេះ លោក អ៊ុំ វិសាល អះអាងថា ការបែកធ្លាយនេះ ដើម្បីរក្សាកេរ្តិ៍របស់​សហជីព ស៊ីខាវដូ។


រូបកណ្ដាល៖ លោក អ៊ុំ វិសាល អតីតស្ថាបនិក មន្រ្តីគោល​នយោបាយ និងច្បាប់របស់សហជីពស៊ីខាវឌូ។ (រូបថត MONOROOM.info/ C.Nita)

រឿងអាស្រូវ - ខណៈពេល ដែលសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីចាវឌូ ជា​សហជីពដែលល្បី និងឈានមុនគេ ក្នុងការដឹកនាំកម្មករធ្វើកូដកម្ម-បាតុកម្ម ក្តីបារម្ភ [...]

សម្ពាធ​ដាក់​លើ​ក្រសួង​យុត្តិធម៌ ឲ្យ​ផ្ដល់​យុត្តិធម៌​ដល់​ជន​ទាំង​២១​នាក់

សម្ពាធ​ដាក់​លើ​ក្រសួង​យុត្តិធម៌ ឲ្យ​ផ្ដល់​យុត្តិធម៌​ដល់​ជន​ទាំង​២១​នាក់

បន្តពីថ្ងៃម្សិលមិញដែលបានស្នើដល់ប្រតិភូសហគមន៍អ៊ឺរ៉ុប ឲ្យជួយដោះស្រាយវិបត្តិដីធ្លី និងជំរុញការដោះលែង​ជន​២១នាក់ នៅថ្ងៃទី២៨ មីនា នេះ អ្នកភូមិបឹងកក់ បូរីកីឡា និងថ្មគោល ជិតមួយរយនាក់ បានមកដល់មុខក្រសួង​យុត្តិធម៌ ដើម្បីទទូចឲ្យស្ថាប័នមួយនេះ លូកដៃពន្លឿនការដោះស្រាយ ចំពោះទុកកង្វល់របស់ពួកគេ។


អ្នកភូមបឹងកក់ នៅមុខក្រសួងយុត្តិធម៌ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិមនុស្ស - អ្នកតំណាងអ្នកភូមបឹងកក់ អ្នកស្រី ទេព វន្នី បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខក្រសួង​យុត្តិធម៌ថា៖ «ពួកខ្ញុំមិនដែលមានសង្ឃឹមលើថ្នាក់ដឹកនាំ ថាដោះស្រាយបញ្ហានោះទេ។ តែមកក្រសួងយុត្តិធម៌​ពេលនេះ គឺដើម្បីសួរនាំពីបញ្ហាដាក់ញតិ្ត [...]

គណៈកម្មការ​វាយ​តម្លៃ​ការ​ខូត​ខាត​បង្ក​ឡើង​ដោយ​បាតុកម្ម ចង្អុល​ដាក់​បក្ស​ប្រឆាំង

គណៈកម្មការ​វាយ​តម្លៃ​ការ​ខូត​ខាត​បង្ក​ឡើង​ដោយ​បាតុកម្ម ចង្អុល​ដាក់​បក្ស​ប្រឆាំង

មនុស្សចំនួន៤នាក់បានស្លាប់ ប្រជាពលរដ្ឋនិងកំលាំសមត្ថកិច្ចចំនួន ៦៤នាក់បានរងរបួសនិង មនុស្ស ២៣នាក់បាន​ឃាត់ខ្លួន ព្រមទាំងខូខាតទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជននៅរាជធានីភ្នំពេញ និងខេត្ត​ចំនួន ជាង៧លានដុល្លារចាប់តាំងថ្ងៃធ្វើបាតុកម្ម ក្រោយការបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ រហូតដល់ដើម​ខែ​មករា ឆ្នាំ២០១៤ ដែលអាជ្ញាធរបានហៅថា ជាបាតុកម្មខុសច្បាប់ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ នេះបើ​យោងទៅតាម ការចេញផ្សាយសេចក្តីសម្រង់ របកគំហើញរបស់គណៈកម្មការវាយតម្លៃការខូតខាត ដែលបង្កឡើង​ដោយ​បាតុកម្ម របស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិនា។


នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

[...]
ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

អ្នកមានសមានចិត្តជាច្រើន រួមនឹងអ្នកវិភាគឯករាជ្យលោក កែម ឡី ផង បានហៅករណីលោក វន់ ពៅ ថាមិនមែន​ជាហេតុការណ៍មួយ​ ដែលត្រូវយកមកធ្វើការឃុំខ្លួនឡើយ។ ពួកគេបានបរិហាថា ការឃុំខ្លួនលោក វន់ ពៅ ព្រោះ​មាន​បញ្ហា«នយោបាយ»នៅពីក្រោយ ទើបមន្រ្តីតុលាការមួយចំនួន ហាក់ដូចជាមានការរអារ និង​មិនអនុវត្តតាមវិជ្ជាជីវៈ​របស់ខ្លួន ដែលមានឡើយ។


ក្រុមគ្រួសាររបស់លោក វន់ ពៅ នៅក្រៅសាលាឧទ្ទរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងវត្តមានមុខ​សាលា​ឧទ្ធណ៍កាលពីថ្ងៃទី២៤ ខែមីនា នេះ អ្នកវិភាគឯករាជ្យ និងជាអ្នក​ស្រាវ​ជ្រាវ​ផ្នែកសង្គមលោក កែម ឡី បានបរិហាថា តុលាការហាក់បីដូចជាក្បត់វិជ្ជាជីវៈរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...