ក្រុមសហជីព៖ បើគណបក្សទាំងពីរចូលចរចា សូមមើលកម្មករផង!
សំណូមពរបីចំនុច ត្រូវបានសហព័ន្ធសហជីពស្នើរ ទៅកាន់គណបក្សជាប់ឆ្នោតទាំងពីរ ដើម្បីដោះស្រាយបញ្ហាជូនសហជីព និងកម្មករ បន្ទាប់ពីមានភាពជាប់គាំងខាងនយោបាយ ក្រោយការបោះឆ្នោតសកលអាណតិទី៥ តាំងពីខែកក្កដា ឆ្នាំ២០១៣មកនេះ។
ក្រុមកម្មករអ្នកធ្វើបាតុកម្ម បានលើកបង្ហាញ«រូបសម្ដេចៗ» នៅមុខផ្ទះ«សម្ដេច»នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
សង្គម - នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៩ ខែឧសភាព ឆ្នាំ២០១៤នេះ សហព័ន្ធសហជីពដែលមានសហជីពចំនួន៦ បានជំរុញ និងសំណូមពរឱ្យគណបក្សជាប់ឆ្នោតទាំងពីរនៃការបោះឆ្នោតអាណត្តិទី៥នេះ ស្វែងរកការឯកភាពជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់កម្មករ [...]