4U9525៖ ជំនួយការបើកបរយន្ដហោះ មានជំងឺ«រោគចិត្ត»?
ជំនួយការបើកបរយន្ដហោះ យុវជន អេដ្រៀស៍ លូប៊ីស្ស៍ (Andreas Lubitz) បានឆ្លងកាត់ «នូវដំណាក់កាល នៃភាពអស់សង្ឃឹម ខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ នៅឆ្នាំ២០០៩ ហើយបានស្ថិតក្រោម ការព្យាបាលជាប្រចាំ»។ នេះបើតាមសារព័ត៌មាន Bild ដែលបានចូល ទៅពិគ្រោះឯកសារផ្លូវការជាច្រើន របស់អាជ្ញាធរ អាកាសចរណ៍ស៊ីវិល អាល្លឺម៉ង់ (Luftfahrtbundesamt, LBA) ក្នុងថ្ងៃសុក្រនេះ ទាក់ទងនឹងការធ្លាក់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ។
ជាមួយនឹងការបញ្ជាក់ថា ឯកសារផ្លូវការទាំងនោះ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ លូហ្វថានសា (Lufthansa ក្រុមហ៊ុនមេ គ្រប់គ្រងពីលើ ក្រុមហ៊ុន ហ្សែរមេនវីង) បញ្ជូនមកឲ្យខ្លួននោះ សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃមួយនេះ បានបន្តអះអាងទៀតថា តាំងពីឆ្នាំនោះមក យុវជនអាយុ២៨ឆ្នាំ [...]