ផៃ ស៊ីផាន៖ កម្ពុជាមិនចូលរួមស្វែងរកយន្តហោះបាត់ខ្លួន ព្រោះគេមិនសុំ
គិតរហូតមកដល់ម៉ោងនេះ យ៉ាងហោចណាស់ក៏មានប្រទេស១០ដែរ បានប្រកៀកស្មាគ្នា ចូលរួមប្រតិបត្តការ ហើយកំពុងពង្រីកវង់ប្រតិបត្តិការ តាមស្វែងរកយន្តហោះ ធុនប៊ូអ៊ីង៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលបានបាត់ខ្លួនជាង៩០ម៉ោងទៅហើយ ជាមួយអ្នកដំណើរជាង២០០រយនាក់ នៅសមុទ្រចិនខាងត្បួង។ ក្នុងចំណោមប្រទេសដែលចូលរួមរុករក យន្តហោះបាត់ខ្លួននោះ ក៏មានប្រទេសមកពីតំបន់ឆ្ងាយ និងប្រទេសជិតខាងកម្ពុជាផងដែរ តែកម្ពុជាដែលជាប្រទេសស្ថិតនៅជិតតំបន់កើតហេតុ បែរជាមិនទាន់សហការស្វែងរកជាមួយបណ្តាប្រទេសទាំងនោះ នៅឡើយទេ។
យន្ដហោះអ៊ែរប៊ូស អា៣៨០ ដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ (រូបថតឯកសារ)
បាត់យន្ដហោះ - ឆ្លើយតបទៅនឹងបញ្ហានេះ លោកផៃ ស៊ីផាន [...]