Posts tagged as "Airbus"

ឆ្លុះ​​ឃើញ​វត្ថ​១២២​បន្ថែម​ទៀត សង្ស័យ​បំណែក​យន្ដហោះ​បាត់​ខ្លួន

ឆ្លុះ​​ឃើញ​វត្ថ​១២២​បន្ថែម​ទៀត សង្ស័យ​បំណែក​យន្ដហោះ​បាត់​ខ្លួន

រូបភាពថតឆ្លុះដោយប្រព័ន្ធផ្កាយរណបរបស់បារាំង ស្ដីពីវត្ថុជាច្រើនប្រមាណជា១២២ ត្រូវបានរកឃើញបន្ថែមទៀត នៅតំបន់រុករកនៃមហាសមុទ្រឥណ្ឌាខាងត្បូង ទីកន្លែងដែលគេបានជឿថា យន្ដហោះប៊ូអ៊ីញ ៧៧៧ នៃជើងហោះហើរ MH370 ជាមួយនឹងមនុស្ស២៣៩នាក់នៅក្នុងយន្ដហោះ បានធ្លាក់។ នេះបើតាមការប្រកាសរបស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមីនានេះ។


រូបថត ពីលើយន្ដហោះ ដែលត្រូវបានបញ្ជូនឲ្យទៅរុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)

បាត់យន្ដហោះ - ប្រព័ន្ធផ្កាយរណបមួយរបស់ក្រុមហ៊ុនអ៊ឺរ៉ុបដែលមានឈ្មោះថា អ៊ែរប៊ូស ដេហ្វង់ (Airbus Défense) និង អេស្បាស (Espace) បានបង្ហាញពីរូបភាពវត្ថុច្រើនសិប បានអណ្ដែតនៅលើផ្ទៃក្រឡា៤០០គីឡូម៉ែត្រការ៉េ នៃមហា​សមុទ្រឥណ្ឌាខាងត្បូង។ [...]

បេសកកម្ម​រុករក​យន្ដហោះ​បាត់​ខ្លួន ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ (vdo)

បេសកកម្ម​រុករក​យន្ដហោះ​បាត់​ខ្លួន ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ (vdo)

ការរុករកយន្ដហោះបាត់ខ្លួន ដែលត្រូវបានគេកំណត់ជាចុងក្រោយ ថាបានធ្លាក់នៅក្នុងលំហខាងត្បូង នៃមហា​សមុទ្រ​ឥណ្ឌានោះ បានត្រូវធ្វើឡើងវិញនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនានេះ បន្ទាប់ពីបានផ្អាកកាលពីថ្ងៃអង្គារម្សិលម៉ិញ ដោយ​សារតែធាតុអាកាសនៅកណ្ដាលសមុទ្រ មិនអំណោយផល និងមានរលកធំៗ។


រលកធំៗ នៅក្នុងមហាសមុទ្រឥណ្ឌា ថតដោយអ្នករុករករបស់ប្រទេសអូស្ត្រាលី។ (រូបថតផ្ដិតចេញពីវីដេអូ)

បាត់យន្ដហោះ - បេសកកម្មស្វែងរកយន្ដហោះ ដែលគេសង្ស័យថា បានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូងនោះ បានចាប់បន្តធ្វើឡើងវិញនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនានេះ ដោយសារតែអាកាសធាតុមានភាពល្អប្រសើរជាងមុន។ បេសកកម្មនេះ បានផ្អាក​កាលពីថ្ងៃ​អង្គារ​ទី២៥ ម្សិលម៉ិញ នៅក្នុងរយៈពេលយ៉ាងតិច ២៤ម៉ោង [...]

បាត់យន្ដហោះ៖ ដំណឹង​ពី​សាច់​ឈាម​ស្លាប់​«តាម​SMS» ឈឺ​ចាប់​ណាស់

បាត់យន្ដហោះ៖ ដំណឹង​ពី​សាច់​ឈាម​ស្លាប់​«តាម​SMS» ឈឺ​ចាប់​ណាស់

បន្ទាប់ពីពីរសប្ដាហ៍នៃការទន្ទឹងរងចាំយ៉ាងអន្ទះសារ នៃដំណឹងរបស់សាច់ញាតិ ដែលបានជិះនៅលើយន្ដហោះប៊ូអីង បាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ទើបតែនៅថ្ងៃចន្ទទី២៤ នេះប៉ុណ្ណោះ ដែលអាជ្ញាធរម៉ាឡេស៊ី បានផ្ដល់ដំណឹង តាម​រយៈ«SMS ឬសារខ្លីក្នុងរទូរស័ព្ទដៃ» ឲ្យក្រុមគ្រួសារជនរងគ្រោះទាំងនោះ។ តើការជូនដំណឹងនេះ វាគ្រប់គ្រាន់​ដែរ​ឬទេ? សូមអាននូវការបកស្រាយ របស់ចិត្តវិទូបារាំងមួយរូប អ្នកស្រី ហេលែន រ៉ូម៉ាណូ (Hélène Romano)។


ក្រុមគ្រួសារជនរងគ្រោះជាជនជាតិចិន បានស្រែកទ្រហោយំតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងប្រទេសម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត AFP)

បាត់យន្ដហោះ - ដំណឹងចុងក្រោយសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះ [...]

«អត្តឃាត» ជា​មូលហេតុ​ចាប់​ពង្រត់​យន្ដហោះ​ ម៉ាឡេស៊ី?

«អត្តឃាត» ជា​មូលហេតុ​ចាប់​ពង្រត់​យន្ដហោះ​ ម៉ាឡេស៊ី?

ប្រភពដែលស្និតនឹងការស៊ើបអង្កេត បានទម្លាយឲ្យសារព័ត៌មានអង់គ្លេសមួយ ដឹងថា ការចាប់ពង្រត់យន្ដហោះ ប៊ូអីង​ ៧៧៧ បានកើតចេញពីមូលហេតុមួយដ៏ច្បាស់លាស់ ក្នុងនោះ«អំពើអត្តឃាត»របស់នរណាម្នាក់ ពីក្នុងអ្នកដំណើរ​ទាំង២៣៩នាក់ អាចជាចំណុចសង្ស័យយ៉ាងធំ។


សិស្សសាលា កំពុងសំពះបន់ស្រន់ នៅចំពោះរូបចម្លាក់ពីដីខ្សាច់របស់វិចិត្រករល្បី នៅលើឆ្នេរពួរី ប្រទេសឥណ្ឌា ក្នុង​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត REUTERS/Stringer)

បាត់យន្ដហោះ - បន្ទាប់ពីការប្រកាសជាផ្លូវការ នៃការធ្លាក់យន្ដហោះ នៅកណ្ដាលលំហខាងត្បូង នៃមហាសមុទ្រ​ឥណ្ឌា របស់នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ីនោះមក ចំណុចសង្ស័យជាច្រើន ត្រូវបានទម្លាយចេញឲ្យដឹងជាបន្តបន្ទាប់។ [...]

កិច្ចសន្ទនា​ចុងក្រោយ របស់​អ្នក​បើក​បរ​យន្ដហោះ​បាត់​ខ្លួន MH370

កិច្ចសន្ទនា​ចុងក្រោយ របស់​អ្នក​បើក​បរ​យន្ដហោះ​បាត់​ខ្លួន MH370

អ្នកដែលតាមដាន ពីការបាត់ខ្លួនដ៏ចម្លែករបស់យន្ដហោះប៊ូអីង កាលពីជាងពីរសប្ដាហ៍មុន ពិតជាចង់ដឹងណាស់​ថាតើមានរឿងអ្វីកើតឡើង ដែលបង្កឲ្យយន្ដហោះដឹកមនុស្ស២៣៩នាក់ បានបាត់ស្រមោលរហូតឈឹង គ្មានដំណឹង​រហូតមកដល់ថ្ងៃនេះ? រឿងកាន់តែចម្លែកទៅទៀត នៅពេលដែលការស៊ើបអង្កេតបានដាក់ការសង្ស័យ ទៅអ្នកបើក​បរយន្ដហោះទាំងពីររូប ដែលពីមុនមកគ្មាននរណាម្នាក់នឹកស្មានដល់នោះ។ សារព័ត៌មានមួយរបស់អង់គ្លេស បាន​រក​ឃើញ «កិច្ចសន្ទនាចុងក្រោយបង្អស់» របស់អ្នកបើកបរយន្ដហោះទាំងពីរ នៅមុនប្រព័ន្ធទំនាក់ទំនង​របស់​យន្ដហោះ ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធចាប់រលកអាកាស នៅលើផែនដី។


បន្ទប់បើកបររបស់យន្ដហោះ នៅពេលយប់។ (រូបថត Getty Images)

បាត់យន្ដហោះ - បើទោះជា យន្ដហោះប៊ូអីង ៧៧៧ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...