ឡាយអ៊ិន៖ ទីបំផុត ខ្ញុំត្រឹមតែជា«សត្វក្របី»សម្រាប់នាង
ខណៈដែលគូរស្វាមីភរិយា លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអ៊ិន (Dj Lion) និងអ្នកនាង សន សុម៉ាលីនដា បានតស៊ូរស់នៅជាមួយគ្នា រហូតមានកូន ៣នាក់ ជាចំណងដៃនៃក្តីស្នេហ៍ហើយនោះ គ្មាននរណាម្នាក់នឹកស្មានថា ចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរនេះ នឹងត្រូវដាច់ឡើយ។ អាចនិយាយបានថា វាជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះពេលកន្លងមក អ្នកទាំងពីរធ្លាប់អួតសរសើរពីគ្នាទៅវិញទៅមក និងមានភាពល្អូកល្អើនជាមួយគ្នាខ្លាំងណាស់។ ប៉ុន្តែជារឿងគួរឲ្យស្ដាយ ដែលស្នេហាបែរប្រេះឆា ជួបរឿងរ៉ាវអាស្រូវក្នុងគ្រួសារ រហូតជំរុញឲ្យអ្នក សន សុម៉ាលីនដា ដាច់ចិត្តធ្វើការប្តឹងសុំលែងលះ។
ពិធីករសម្បូរវោហាស័ព្ទ របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន លោក ហែម បូរិទ្ធ ហៅ ឡាយអិន បានសរសេរបកស្រាយ នៅលើជញ្ជាំងគណនីហ្វេសប៊ុករបស់លោកថា៖ «អ្នកណាខុស អ្នកណាត្រូវ ខ្ញុំមិនដឹងទេ។ [...]