ផលិតកម្មថោនព្រមានប្តឹងទារសំណង៥០ម៉ឺនដុល្លារ ពីអ្នកចម្លងស្នាដៃខ្លួន
សេចក្តីជូនដំណឹង របស់ផលិតកម្មថោន ដែលចុះហត្ថលេខា ដោយអគ្គនាយិការផលិតកម្ម លោកស្រី ជួប មាន នៅថ្ងៃទី១០ ខែមីនានេះ បានប្រមានប្តឹង ទារសងជម្ងឺចិត្ត ចំនួនជាទឹកប្រាក់ មិនតិចជាង៥០ម៉ឺនដុល្លារ ចំពោះជនខិលខួចណា ដែលហ៊ានលួចចម្លងស្នាដៃ របស់ផលិតកម្មខ្លួន។
ផលិតកម្មទីក្រុងភាពយន្ត ឬថោន បានព្រមានបន្តថា ចំពោះជនខិលខួចណា ដែលបានដឹងពីសេចក្តីជួនដំណឹងខាងលើ ហើយនៅតែល្មើស លួចថតចម្លងស្នាដៃ របស់ផលិតកម្មមួយនេះ យកទៅធ្វើអាជីវកម្មបន្ត ដោយខុសច្បាប់ ផលិតកម្ម នឹងប្តឹងជនខិលខូច ដែលលួចចម្លងទាំងនោះ ទៅតុលាការ ដើម្បីធ្វើការរឹបអូសវត្ថុតាង និងទីតាំងផលិត ព្រមទាំងចាប់បង្ខំ ឱ្យទទួលខុសត្រូវ តាមផ្លូវច្បាប់ជាធរមាន។
សេចក្តីជួនដំណឹង របស់ថោនបានឱ្យដឹងថា ខ្លួននឹងរួមសហការ ជាមួយគណៈកម្មការអន្តរក្រសួង បង្ក្រាបបទល្មើសភាពយន្ត និង វីដេអូ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់ព័ត៌មាន ពីទីតាំងលួចចម្លង ឌី វីស៊ីឌី ឌីវីឌី [...]