ជនបទកម្ពុជា នៅតែក្រីក្រ! បើតាមទូរទស្សន៍ហង្សមាស
ជាការបង្ហាញ ពីទិដ្ឋភាពពីរខុសគ្នា។ ខណៈទូរទស្សន៍រដ្ឋ (ឬទូរទស្សន៍ ដែលស្និតនឹងរដ្ឋាភិបាល) រួមនឹងមន្ត្រីរដ្ឋាភិបាល តែងបានបង្ហាញពី ទិដ្ឋភាពសម្បូរសម្បាយ រាស្ត្រមានបាយទទួលទាន សឹងតែគ្រប់គ្នានោះ ទូរទស្សន៍ឯកជនមួយ បានបង្ហាញរូបភាព ពីការនាំអំណាយទៅចែកជូន ជនក្រីក្ររស់នៅជនបទនានា នៅក្នុងប្រទេសកម្ពុជា។ ការចែកអំណោយនោះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក មាស ឫទ្ធី ពិធីករ និងជាអ្នកសារព័ត៌មាន របស់ទូរទស្សន៍នេះតែម្ដង។
កម្មវិធីផ្សាយព័ត៌មានពេលព្រឹក របស់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥កន្លងមក បានបង្ហាញពីរូបភាពនេះ ដែលជារូបភាពដ៏កម្រ និងមិនសូវ ត្រូវបានអនុញ្ញាត ឲ្យចាក់បញ្ចាំងពីមុនមក។ រូបភាពចែកអំណោយលើកទី៤ របស់ក្រុមការងារលោក មាស ឬទ្ធី ហាក់បង្ហាញថា អ្វីដែលជាការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី និងក្រុមមន្ត្រីរដ្ឋាភិបាល មានលក្ខណៈផ្ទុយគ្នាទាំងស្រុង។
ពលរដ្ឋកម្ពុជាភាគច្រើន [...]