ចូលឆ្នាំចិន៖ មានគ្រូ តែអត់សិស្ស មន្ទីរក្រសួងបើកទ្វា តែក្មានមន្ត្រីរាជការ
ក្នុងពិធីចូលឆ្នាំចិនវៀតណាម ដែលមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះ តែគេបែរជាសង្កេតឃើញ ចរន្ដ«នាំគ្នាឈប់សម្រាក»មិនមករៀន ឬមកធ្វើការ ទាំងមិនមានច្បាប់អនុញាតិ មានទំហំកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំគួឲ្យកត់សំគាល់ និងគួរឲ្យព្រួយបារម្ភ។
ក្រុមយុវជន«សម្ដែងនាគ» ពេលចូលឆ្នាំ នៃសមាគមចិនមួយ នៅរាជធានីភ្នំពេញ។ AP Photot/ Heng Sinith។
ចាប់ពីថ្ងៃសែន ក្នុងឆ្នាំនេះត្រូវនឹងថ្ងៃសៅរ៍ ទី៩កុម្ភៈ មានរយៈពេលបីថ្ងៃ។ ក្នុងថ្ងៃចូលឆ្នាំចិនឆ្នាំនេះ ស្ទើតែគ្រប់ផ្ទះទាំងអស់ នៅតាមទីប្រជុំជន ទីក្រុងនានា និងរាជធានីភ្នំពេញ ប្រជាជន«ខ្មែរខ្សែរចិន» ប្រជាជនខ្មែរ«កាត់វៀតណាម» ប្រជាជនចិន និងប្រជាជនវៀតណាម នាំគ្នាសែនព្រេន កុងម៉ាយ៉ាងគគ្រឹកគគ្រេង ដែលគ្រួសារទាំងអស់នោះកាលពី១០ ឬ២០ឆ្នាំមុន [...]