គ្មានបុណ្យណូអែល ឬចូលឆ្នាំថ្មីអ្វីទាំងអស់ នៅប្រទេសសូមាលី!
ផ្ទុយពី«វប្បធម៌អ៊ីស្លាម» ជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេស ក្នុងទ្វីបអាហ្វ្រិកខាងកើតមួយនេះ ថែមទាំងបានគិតថា ពិធីបុណ្យណូអែល និងពិធីបុណ្យចូលឆ្នាំសកលថ្មីនេះ អាចជាទិសដៅវាយប្រហារ សម្រាប់ពួកភេរវជននោះទៀត។
ប្រជាជនសូមាលី ដែលភាគច្រើនជាបណ្ដាជន អ្នកកាន់សាសនាអ៊ីស្លាម និងបណ្ដាជន អ្នកកាន់សាសនាគ្រឹស្ទ មួយភាគទៀត សុទ្ធសឹងជាសមាជិក នៃកងកម្លាំងថែរក្សាសន្តិសុខ របស់ទ្វីបអាហ្វ្រិក (ដែលមានចំនួនសរុបប្រមាណជា ២២ ០០០នាក់)។
នាយខុទ្ទកាល័យក្រសួងធម្មការ និងសាសនា របស់ប្រទេសសូមាលី លោក មហាមេដ កាយរ៉ូវ (Mohamed Khayrow) បានថ្លែងឲ្យដឹងថា ការប្រារព្ធពិធីបុណ្យទាំងនេះ អាចនឹងធ្វើឲ្យខូចខាត នូវជំនឿរបស់សហគមន៍សាសនា អ៊ីស្លាម។
មិនមែនមានតែ ប្រទេសសូមាលីមួយប៉ុណ្ណោះទេ ដែលបានហាមឃាត់មិនឲ្យមានការប្រារព្ធពិធីបុណ្យទាំងនេះ ប៉ុន្តែនៅមានប្រទេសជាច្រើនទៀត ក៏បានធ្វើការហាមឃាត់ពលរដ្ឋខ្លួន [...]