ក្រុមឃោសនាបោះឆ្នោតរបស់ គ្លីនតុន នឹងរាប់សន្លឹកឆ្នោតជាថ្មី
គណៈកម្មការរៀបចំការបោះឆ្នោត នៃរដ្ឋវីស្កុនស៊ីន (Wisconsin ស្ថិតនៅភាគខាងជើង នៃសហរដ្ឋអាមេរិក) បានយល់ព្រមកាលពីថ្ងៃសុក្រ ថាខ្លួននឹងរៀបចំឡើងវិញ នូវការរាប់សន្លឹកឆ្នោតទាំងអស់ ដែលពលរដ្ឋអាមេរិកាំងនៅក្នុងរដ្ឋនេះ បានសម្ដែងឆន្ទៈរបស់ពួកគេ ក្នុងការជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ។ តែចំណាត់ការទាំងអស់នេះ ត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីទើបនឹងជាប់ឆ្នោត វាយតម្លៃថា មានលក្ខណៈ«គួរឲ្យអស់សំណើច»។
អ្នកដែលទាមទារ ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺអ្នកស្រី ជីល ស្តាំង (Jill Stein) ដែលជាបេក្ខនារីប្រធានាធិបតីមួយរូបទៀត មកពីគណបក្សបៃតង (បរិស្ថាននិយម)។ អ្នកស្រីបានពន្យល់ថា អ្នកស្រីមិនបានដាក់ការសង្ស័យ ទៅលើជ័យជំនះរបស់លោក ដូណាល់ ត្រាំ នោះទេ ប៉ុន្តែអ្នកស្រីចង់ពិនិត្យមើលឡើងវិញ ពីគុណភាព និងប្រសិទ្ធិភាព នៃនីតិវិធីទាំងឡាយ [...]