វេលា​នេះ មេ​ដឹកនាំ​២៩​នាក់​ក្នុង​លោក បាន​ជជែក​ជាមួយ ត្រាំ

បញ្ជីនៃការជួបជជែក រវាងប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ជាមួយ​មេ​ដឹកនាំ​នានា នៅ​ក្នុង​ពិភពលោក ត្រូវបានទម្លាយឲ្យដឹង បន្ទាប់ពីការរិះគន់តាមសារព័ត៌មាន ថាមេដឹកនាំ​បរទេស ពិបាក​នឹង​ជួប​លោក ត្រាំ ខ្លាំងណាស់។ បញ្ជីនេះ ត្រូវបាន​បង្ហោះ​ផ្សាយ ដោយក្រុម​ការងារ​របស់​លោក ត្រាំ ផ្ទាល់​តែ​ម្ដង។
វេលា​នេះ មេ​ដឹកនាំ​២៩​នាក់​ក្នុង​លោក បាន​ជជែក​ជាមួយ ត្រាំ
លោក ដូណាល់ ត្រាំ កំពុងនិយាយទូរស័ព្ទ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 17, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មកដល់ម៉ោងនេះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី និងលោក ម៉ៃ ផេន្ស៍ (Mike Pence) បេក្ខជន​អនុប្រធានាធិបតី បានជួបជជែកជាមួយ មេដឹកនាំចំនួន២៩នាក់ហើយ មក​ពី​គ្រប់​ទិសទិ នៅក្នុងពិភពលោក។ មេដឹកនាំទាំងនោះ បានសម្ដែងនូវសមានចិត្តរបស់ពួកគេ ដោយ​ធ្វើការ​អបអរ​សាទរ ដល់ជ័យជំនះជា«ប្រវត្តិសាស្ត្រ» នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៨ ខែ​វិច្ឆិកា​កន្លង​មក។ នេះ ជាអ្វី ដែលគេអាចអានបាន នៅក្នុងសេចក្ដី​ប្រកាសព័ត៌មានមួយ របស់ក្រុម​ការងារ​របស់​លោក ត្រាំ ដែល​បាន​ចេញ​ផ្សាយ នៅរសៀលថ្ងៃពុធ។

កាលពីព្រឹកថ្ងៃដដែល សារព័ត៌មាន«New York Times» បានចេញផ្សាយ នូវរបាយការណ៍មួយ អះអាង​ថា មេដឹកនាំបរទេសទាំងឡាយ ពិបាកនឹងជួបជាមួយ​ប្រធានាធិបតីអាមេរិក ដែលទើបនឹង​​ជាប់ឆ្នោត​ថ្មីមួយ​នេះ​ណាស់។ រាល់ទូរស័ព្ទ ដែលបានហៅចូលមក មិនបានព្រាងទុកទេ ហើយលោក ដូណាល់ ត្រាំ ក៏មិនបាន​ពិគ្រោះ ជាមួយ​កំណត់​ទូត ដើម្បីរៀបចំខ្លួនជជែក ជាមួយមេដឹកនាំទាំងនោះដែរ។

តបនឹងរបាយការណ៍នេះ លោក ត្រាំ បានសរសេរជាច្រើនលើកច្រើនសារ នៅលើទំព័រទ្វីសធើររបស់លោក បដិសេធការលើកឡើងនេះ ថាជារឿងកុហក។ បន្ទាប់មក គេត្រូវរង់ចាំរហូតដល់រសៀលថ្ងៃដដែល ទើប​សេចក្ដី​ប្រកាស​ព័ត៌មាន ជាផ្លូវការ ពីសំណាក់ក្រុមការងាររបស់លោក ត្រូវបានចេញផ្សាយ បង្ហាញពីចំនួន​ពិត​ប្រាកដ នៃការទទួលជួបនិយាយតាមទូរស័ព្ទ ជាមួយមេដឹកនាំបរទេស ទាំង២៩រូប។

យ៉ាងណា ក៏បញ្ជី​នៃ​ការ​ទទួល​ជួប​នេះ មិនបានបញ្ជាក់ថា តើមេដឹកនាំបរទេស មកពី២៦ប្រទេស និងម្នាក់ មក​ពីអង្គការសហប្រជាជាតិនោះ បានជួបនិយាយដោយផ្ទាល់ ជាមួយលោក ត្រាំ ឬលោក ផេន្ស៍ ឡើយ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះមេដឹកនាំ ទាំង២៩រូប៖

១) លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី

២) លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន

៣) អ្នកស្រី ថេរ៉េសា ម៉េ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស

៤) លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីបារាំង

៥) លោក បាន គី-មូន (Ban Ki-moon) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ

៦) អ្នកស្រី អង់ជឺឡា ម៉ែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់

៧) លោក បេនចាមិន នេតានយ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល

៨) លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន

៩) អ្នកស្រី ផាក គន-ហេ (Park Geun-Hye) ប្រធានាធិបតីកូរ៉េខាងត្បូង

១០) លោក ជូស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា

១១) លោក អង់រិក ផេណា នៀតូ (Enrique Pena Nieto) ប្រធានាធិបតីម៉ិចស៊ិក

១២) លោក ណារ៉េដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា

១៣) លោក ម៉ាលកូម តួនប៊ូល (Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី

១៤) លោក ចន ឃី (John Key) នាយករដ្ឋមន្ត្រី ញ៉ូហ្សេឡេន

១៥) លោក ជ័ន ម៉ានុយអែល សេនតូស (Juan Manuel Santos) ប្រធានាធិបតីកូឡំប៊ី

១៦) លោក ម៉ូរីស៊ីយ៉ូ ម៉ាគ្រី (Mauricio Macri) ប្រធានាធិបតីអាហ្សង់ទីន

១៧) លោក រ៉េសេប តាវវិន អេរដូហ្គង់ (Recep Tayyip Erdogan) ប្រធានាធិបតីទួរគី

១៨) លោក ប៊ីណាលី យ៉ិលឌីរីម (Binali Yildirim) នាយករដ្ឋមន្ត្រីទួរគី

១៩) ព្រះមហាក្សត្រ សាលម៉ាល (Salmane) នៃរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត

២០) ព្រះអង្គ ខាលីហ្វា បេន ហ្សាយេដ អាល់-ណាយ៉ាន (Cheikh Khalifa ben Zayed al-Nahyane) ប្រធានាធិបតី​រដ្ឋ​អារ៉ាប់រួម និងជាព្រះមហាក្សត្រ នៃរាជាណាចក្រ អាប៊ូ ដាប៊ី

២១) ព្រះអង្គម្ចាស់ រាជទាយាទ មហាមេដ បេន ហ្សាយេដ អាល់-ណាយ៉ាន (Mohammed ben Zayed al-Nahyane) នៃរាជាណាចក្រ អាប៊ូ ដាប៊ី

២២) ព្រះមហាក្សត្រ អាបដាឡា ទី២ (Abdallah II) នៃរាជាណាចក្រហ្សកដានី

២៣) លោក អាបដែល ហ្វាតា អាល-ហ្សីស៊ី (Abdel Fattah al-Sissi) ប្រធានាធិបតីអេហ្សីប

២៤) ព្រះអង្គម្ចាស់ តាមីម បេន ហាមាដ អាល-តានី (Tamim ben Hamad Al-Thani) នៃរាជាណាចក្រ​កាតា

២៥) លោក សាអាដ អារីរី (Saad Hariri) នាយករដ្ឋមន្ត្រីលីបង់

២៦) លោក ឡារ្ស៍ ឡូកកេ រ៉ាស្មូសេន (Lars Lokke Rasmussen) នាយករដ្ឋមន្ត្រីដាណឺម៉ាក

២៧) លោក ម៉ាតេអូ រ៉េនហ្សី (Matteo Renzi) នាយករដ្ឋមន្ត្រីអ៊ីតាលី

២៨) លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) ប្រធានាធិបតីអ៊ុយក្រែន

២៩) លោក អេនដា កេន្នី (Enda Kenny) នាយករដ្ឋមន្ត្រីអៀរឡង់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...