ប្រធានាធិបតីអាមេរិក៖ ប៊ៀល គ្លីនតុន ជួយឃោសនាឲ្យភរិយា?
បើទោះជាអ្នកស្រី គ្លីនតុន មានប្រជាប្រិយភាពខ្លាំង ជាងបេក្ខជនផ្សេងទៀត ដែលមកពីគណបក្សប្រជាធិបតេយ្យ ដូចគ្នាក៏ដោយ ប៉ុន្តែអ្នកស្រីទំនងជាត្រូវអន្ទងចិត្តពលរដ្ឋអាមេរិក នៃនិន្នាការនយោបាយផ្សេងទៀត ឲ្យងាកមកគាំទ្រអ្នកស្រី។ ជាពិសេស នៅចំពោះការវាយប្រហារ ដោយមិនសំចៃមាត់ ពីសំណាក់លោក ដូណាល់ ទ្រម (Donald Trump) បេក្ខជនមួយរូបទៀត ដែលមានការគាំទ្រច្រើនដែរ មកពីគណបក្សសាធារណរដ្ឋ វាធ្វើឲ្យគេយល់ថា នេះជាពេលវេលាសមស្របហើយ ដែលអតីតប្រធានាធិបតីអាមេរិក លោក ប៊ៀល គ្លីនតុន គួរចេញមុខ ដើម្បីគាំទ្រភរិយាលោក។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក គ្លីនតុន នឹងធ្វើដំណើរមកកាន់ក្រុង «Nashua» ក្នុងរដ្ឋ «New Hampshire» ដើម្បីចូលរួមជាមួយការជួបជុំគ្នា នៅក្នុងសកលវិទ្យាល័យមួយ មុននឹងលោកបន្តដំណើររបស់លោក ទៅកាន់សាលាក្រុង «Exeter» នៅក្នុងរដ្ឋដដែល។ នេះបើតាមការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
គឺនៅក្នុងរដ្ឋ «New [...]