Posts tagged as "Presidentielle"

ជូស្ទីន បាយប៊ើរ បដិសេធ​ទឹក​ប្រាក់​រាប់​លាន​ផ្ដល់​ដោយ ត្រាំ

ជូស្ទីន បាយប៊ើរ បដិសេធ​ទឹក​ប្រាក់​រាប់​លាន​ផ្ដល់​ដោយ ត្រាំ

ទឹកប្រាក់ ៥លានដុល្លារ ជាខ្ទង់ចំណាយមួយ របស់ក្រុមឃោសនាបោះឆ្នោត របស់បេក្ខជនប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រៀមផ្ដល់ទៅឲ្យតារាចម្រៀង ជូស្ទីន បាយប៊ើរ (Justin Bieber) ដើម្បីឡើងមកច្រៀងឲ្យបេក្ខជន មកពីគណបក្ស​សាធារណរដ្ឋ​​រូបនេះ សម្រាប់រយៈពេល៤៥នាទី។ ការប្រគុំ​តន្ត្រី​នោះ នឹងមិនត្រូវយកទៅបកស្រាយ ជាលក្ខណៈនយោបាយឡើយ។ នេះបើតាមការអះអាង របស់​អ្នក​ជិត​ដិត​បំផុត​របស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេហទំព័រ «tmz.com» យកមករាយការណ៍។

ប៉ុន្តែតារាចម្រៀងល្បី បានច្រានចោលការស្នើសុំនោះ។ តើតារាចម្រៀងវ័យក្មេង ជាតិកាណាដា ជូស្ទីប បាយប៊ើរ មិនរសើបជើងធ្មេញ នឹងទឹកប្រាក់រាប់លានបែបនេះទេ ឬយ៉ាងណា?

បើតាមព័ត៌មានរបស់គេហទំព័រដដែលនោះ បានបង្ហើបឲ្យដឹងទៀតថា ភ្នាក់ងារគ្រប់គ្រងរបស់តារាចម្រៀង គឺជា​អ្នកស្មោះស្ម័គ្រមួយរូប របស់បេក្ខនារីប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន [...]

ត្រាំ រង​ការ​បរិហារ​ពី​សមាជិក​គណបក្ស​ខ្លួន​ថា ជា​ជន​«កំសាក»

ត្រាំ រង​ការ​បរិហារ​ពី​សមាជិក​គណបក្ស​ខ្លួន​ថា ជា​ជន​«កំសាក»

ពីថ្ងៃចន្ទ ចូលមកដល់ថ្ងៃអង្គារនេះ លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមកពីគណបក្ស​សាធារណ​រដ្ឋ ដើម្បីដណ្ដើមតំណែង​ប្រធានាធិបតី​អាមេរិក បានរងការរិះគន់ដ៏ខ្លាំងក្លា ពីសំណាក់បណ្ដាជនអាមេរិក និង​ពីសំណាក់ បើសូម្បីសមាជិកគណបក្សខ្លួនឯង។ ហេតុការណ៍នោះ បណ្ដាលមកពីលោក ដូណាល់ ត្រាំ បាន​ធ្វើការ​រិះគន់ និងចំអកដោយផ្ទាល់ ទៅកាន់សមាជិកគ្រួសារ របស់យុទ្ធជនពលីម្នាក់ ដែលកាន់សាសនាមូស្លីម និង​ដែល​បាន​ស្លាប់ កាលពីឆ្នាំ២០០៤ ដើម្បីជួយសង្គ្រោះយុទ្ធមិត្តរបស់ខ្លួន នៅក្នុងប្រទេសអៀរ៉ាក់។

លោក ចន ម៉ាកេន (John McCain) ព្រឹទ្ធសមាជិកមួយរូប មកពីគណបក្សសាធារណរដ្ឋ ដែលទទួលបាន​ការ​គោរពដ៏ខ្លាំងក្លា នៅសហរដ្ឋ​អាមេរិក បានថ្លែងកាលពីថ្ងៃចន្ទ ទាក់ទងនឹងការលើកឡើងដ៏អាស្រូវ របស់​បេក្ខជន​ប្រធាធិបតី​រូបនេះថា៖ «វា​ជាពេលវេលា សម្រាប់លោក ដូណាល់ ត្រាំ ក្នុងការផ្ដល់គំរូ ទៅដល់​ប្រទេស​ជាតិ​របស់​យើង និង​ទៅដល់​គណបក្ស​សាធារណរដ្ឋ»។

[...]
សារព័ត៌មាន​អាមេរិក ទម្លាយ​​រូប​ថត​ស្រាត​របស់​ភរិយា​បេក្ខជន ត្រាំ

សារព័ត៌មាន​អាមេរិក ទម្លាយ​​រូប​ថត​ស្រាត​របស់​ភរិយា​បេក្ខជន ត្រាំ

រូបថត«ស្រាត» របស់ភរិយាលោក ដូណាល់ ត្រាំ (Donald Trump) គឺអ្នកស្រី មេឡានី ត្រាំ (Melania Trump) ត្រូវ​បាន​សារព័ត៌មាន « New York Post» ចេញផ្សាយប្រចាំថ្ងៃ យកមកបោះពុម្ភផ្សាយ ចំនួនពីរថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា និងថ្ងៃចន្ទ ទី១ ខែសីហា ម្សិលម៉ិញនេះ។ រូបថតទាំងនេះ ត្រូវ​បាន​ថតតាំង​ពី​ឆ្នាំ​១៩៩៥ ក្នុងខណៈពេលដែលអ្នកស្រី មេឡានី ជាស្ត្រីបង្ហាញម៉ូដមួយរូប មានដើមកំណើត​​មក​ពី​ប្រទេស​ស្លូវាគី និង​នៅ​មុន​ពេលអ្នកស្រី បានមកជួបស្គាល់លោក ត្រាំ។

» ខាងក្រោមនេះ ជារូបភាពទាំងស្រុង នៃការចេញផ្សាយទាំងពីរដង៖

លោក ចាសុន មីល័រ (Jason [...]

ហ៊ីឡារី គ្លីនតុន ជាប់​ជា​បេក្ខនារី​ផ្លូវ​ការ ឆ្ពោះ​ទៅ​សេតវិមាន

ហ៊ីឡារី គ្លីនតុន ជាប់​ជា​បេក្ខនារី​ផ្លូវ​ការ ឆ្ពោះ​ទៅ​សេតវិមាន

អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក កំពុងសម្រេចក្ដីស្រម័យរបស់ខ្លួន ដើម្បីឈានទៅក្លាយ​ជា​ប្រធានាធិបតី​ស្ត្រីលើកដំបូងគេបង្អស់ របស់ប្រទេសមហាអំណាចធំជាងគេ ក្នុងពិភពលោក។

អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ភរិយារបស់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន (Bill Clinton) បាន​ក្លាយ​ជា​បេក្ខនារីទីមួយ របស់គណបក្សប្រជាធិបតេយ្យ ក្នុងការដណ្ដើមតំណែង ជាប្រធានាធិបតីសហរដ្ឋ​អាមេរិក សម្រាប់​អណត្តិ ដែលមានរយៈពេល៤ឆ្នាំ (២០១៧-២០២១) បន្តពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) នា​ពេល​ខាង​មុខ។ លោក អូបាម៉ា ដែលធ្លាប់បំបាក់អ្នកស្រី កាលពីរដូវកាលបោះឆ្នោត នាឆ្នាំ២០០៧​កន្លង​មក។

តាមពិតទៅ ការប្រកាសបេក្ខភាព របស់អ្នកស្រី ហ៊ីឡារី គ្លីនតុន បានធ្វើឡើងក្នុងបរិយាកាសដ៏តឹងតែង ដោយ​សារតែក្រុមអ្នកតំណាង ដែលគាំទ្រលោក «Bernie Sanders (បេក្ខជនបឋមមួយរូបទៀត នៃគណបក្ស​ប្រជា​ធិបតេយ្យ)» មិនសូវជាពេញចិត្តអ្នកស្រីប៉ុន្មានឡើយ។ យ៉ាងណា [...]

បារ៉ាក់ អូបាម៉ា ចំអកស្ងួតឲ្យ ដូណាល់ ត្រាំ

បារ៉ាក់ អូបាម៉ា ចំអកស្ងួតឲ្យ ដូណាល់ ត្រាំ

តើមានពេលណាខ្លះ ដែលលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) យកពេល​វេលា​របស់​លោក ទៅលូកមាត់លូកក ជាមួយបេក្ខជនប្រធានាធិបីថ្មី ដែលកំពុងធ្វើការប្រឡងប្រណាំងគ្នា ពាស​ពេញ​សហរដ្ឋ​អាមេរិកនោះ? ពេលចុងក្រោយគេបំផុត គឺនៅក្នុងការជួបជុំទទួលទានពេលល្ងាច ជាមួយក្រុម​អ្នក​សារព័ត៌មាន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន (ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦) ហើយលោក បារ៉ាក់ អូបាម៉ា បាន​ឆ្លៀត​ឱកាសនេះ ដើម្បីបង្ហាញទេពកោសល្យរបស់លោក ដោយធ្វើការចំអន់លេងសប្បាយ ជាមួយលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ។

តាមពិតទៅ លោក ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋីមួយរូបនោះទេ តែងត្រូវបានអញ្ជើញ និងតែង​មាន​វត្តមាន​ជានិច្ច នៅក្នុងការជួបជុំទទួលអាហារបែបនេះ កាលពីឆ្នាំមុនៗ។ តែឆ្នាំនេះ អវត្តមានរបស់លោក ត្រាំ បាន​បង្កើត​​​ជាប្រធានបទកំប្លែង របស់លោក អូបាម៉ា ទៅវិញ។ លោកប្រធានាធិបតី បានសួរនៅក្នុង​ការ​ថ្លែង​របស់​លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...