ហ្វេសប៊ុក ចេញមុខងារថ្មីទៀត អាចចែករំលែកអាល់ប៊ុមរូបថតបាន
រូបភាពមួយ វាបានបង្កប់នូវអត្ថន័យរាប់ពាន់ពាក្យនៅក្នុងនោះ ហើយពេលនេះហ្វេសប៊ុក (Facebook) នឹងអាចឲ្យអ្នកគ្រប់គ្នា អាចបន្ថែមអត្ថន័យ ពីលើការសន្ទនារបស់អ្នក កាន់តែអស្ចារ្យបន្ថែម ជាមួយនឹងមុនងារថ្មីស្រឡាងមួយទៀត។
ហ្វេសប៊ុក បង្កើតមុខងារថ្មី សម្រាប់ស្ថាប័នរូបថត របស់ខ្លួន។ (រូបថតជំនួស របស់ mashable.com)
ប្រព័ន្ធបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រកាសពីតួនាទីថ្មីមួយទៀត កាលពីថ្ងៃច័ន្ទ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចែករំលែក (share) នូវអាល់ប៊ុមរូបថតបាន ហើយមុខងារថ្មីនេះ ក៏អាចឲ្យអ្នកប្រើប្រាស់អាចបន្ថែម រូបភាព ចូលទៅក្នុងអាល់ប៊ុមតែមួយ យ៉ាងងាយស្រួលផងដែរ។
អាល់ប៊ុមមួយ អ្នកអាចចែករំលែកបាន ៥០ដង និងអាចចែករំលែកម្តងៗ បានរូបថត ២០០សន្លឹក។ ការបង្កើតអាល់ប៊ុមថ្មី [...]