ដេវីដ បេកខាំ ឆ្លើយតបរឿងប្រើ «Unicef» ដើម្បីប្រយោជន៍ខ្លួន
ឯកសារជាច្រើន ដែលធ្លាយចេញពី បណ្ដាញស៊ើបអង្កេតអ៊ឺរ៉ុបមួយ ហៅថា «Football Leaks» បានបង្កភាពល្អក់កករ ទៅដល់រូបភាពដ៏ល្អល្អះ របស់អតីតកីឡាករបាល់ទាត់ ដេវិដ បេកខាំ (David Beckham)។ នៅចំពោះការរកឃើញថា កីឡាករបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នូវអង្គការ «Unicef» ដែលជាអង្គការមនុស្សធម៌មួយផ្នែក នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងកុមារនោះ លោក ដេវីដ បេកខាំ បានចេញមុខប្រតិកម្ម តាមរយៈអ្នកនាំពាក្យខ្លួន ដោយអះអាងឡើងថា ប្រាក់បៀវត្សន៍៥ខែចុងក្រោយ ដែលលោកទទួលបាន ពីក្រុមកីឡា ប៉ារីស (PSG - ក្នុងប្រទេសបារាំង) ក្នុងឆ្នាំ២០១៣ ត្រូវបានលោកប្រគល់ជូនទាំងអស់ ដោយគ្មានខ្វះមួយសេនណាឡើយ ទៅឲ្យអង្គការមនុស្សធម៌ជាច្រើន។
អ្នកនាំពាក្យបានអះអាងថា៖ «ដេវិដ បានគាំទ្រអង្គការ "Unicef" និងអង្គការមនុស្សមួយចំនួនទៀត ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ក្នុងនោះ មានទាំងការផ្ដល់វិភាគទាន [...]