មន្ទីរពេទ្យគន្ធបុប្ផា ប្រតិកម្មនឹងលិខិតចំហរ
តើវាជាប្រតិកម្ម ឬការបកស្រាយ របស់មន្ទីរពេទ្យគន្ធបុប្ផា ទៅនឹងសំបុត្រចំហរមួយ របស់អ្នកស្រី សូរ ច័ន្ទរង្សី ម្ដាយទារកមួយរូប ដែលបានយកកូនឈ្លក់ទឹកដោះ ទៅកាន់មន្ទីរពេទ្យនេះទាំងយប់ ដើម្បីសុំឲ្យមន្ទីរពេទ្យជួយសង្គ្រោះ កូនទើបនឹងកើតរបស់ខ្លួនឬ? ទេ! មិនមែនជាប្រតិកម្ម ហើយក៏មិនមែន ជាការបកស្រាយអ្វីដែរ។ តែប្រធានស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា លោក ប៊េអាត រីចឆ្ន័រ (Beat Richner) បានហៅអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី ទៅជួបដើម្បីធ្វើការ«ព្រមាន» និងបង្គាប់ឲ្យទស្សនាវដ្ដីត្រូវធ្វើការ «សុំទោស» ជាដាច់ខាត។
សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើនេះ។
សម្រាប់លោកវេជ្ជបណ្ឌិត រីឆន័រ លិខិតចំហរនោះ ជាការចុះផ្សាយ នូវព័ត៌មាន«មិនពិត និងបំភ្លើស» [...]