
អ្នកស្លាប់កើនឡើង៣៨នាក់ ក្នុងភេរវកម្មពីរផ្ទួនគ្នានៅអ៊ីស្ដាំប៊ូល
តុល្យភាព នៃចំនួនជនរងគ្រោះដល់ជីវិត បានបន្តកើនឡើង យ៉ាងរន្ធត់ បន្ទាប់ពីអំពើភេរវកម្មចំនួនពីរផ្ទួនៗគ្នា កាលពីយប់ថ្ងៃសៅរ៍ ដែលបានវាយប្រហារ នៅកណ្ដាលក្រុង អ៊ីស្ដាំប៊ូល នៃប្រទេសទួរគី ក្បែរនឹងកីឡាដ្ឋានបាល់ទាត់ឈ្មោះ «Vodafone Arena»។ របាយការណ៍នៅម៉ោងនេះ ដែលប្រកាសឡើង ដោយលោក «Süleyman Soylu» រដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសទួរគី បានឲ្យដឹងថា អ្នកស្លាប់មានចំនួនដល់៣៨នាក់ និងជនរងរបួស មានចំនួន១៦៦នាក់។
» ទិដ្ឋភាពនៅមុនពេលផ្ទុះគ្រាប់បែកលើកទីមួយ៖
-#TURQUIE : Des images prises par un vidéaste amateur montrent l'instant de la double explosion près du stade Vodafone à #Istanbul.