Posts tagged as "Attentat"

តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព

តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព

គឺទូរទស្សន៍ជាតិរបស់ប្រទេសតួកគី ឈ្មោះ «TRT» ជាអ្នកប្រកាសព័ត៌មាននេះ ឲ្យដឹងដោយផ្ទាល់។ អាជ្ញាធរ​បានចាប់ខ្លួនបុរស ដែលជាប់សង្ស័យ ជា​ខ្មាន់​កាំភ្លើង ដើរបាញ់សម្លាប់មនុស្ស នៅក្នុងរង្គសាលមួយ នៃក្រុង​អ៊ីស្តង់ប៊ូល ប្រទេសតួកគី កាលពីយប់ឆ្លងឆ្នាំថ្មី បណ្ដាលឲ្យមនុស្សស្លាប់ ៣៩នាក់ និងរបួស​រាប់​សិប​​នាក់​ផ្សេង​ទៀត។ កងកម្លាំងតួកគី បានរកឃើញជននេះ នៅក្នុងអាគារមួយ នៃសង្កាត់ «Esenyurt» ជាមួយ​នឹង​កូនប្រុស​របស់​ខ្លួន។

ជននេះ បានសារភាព និងបានទទួលខ្លួន ថាពិតជាខ្មាន់កាំភ្លើង ក្នុងយប់ដ៏ប្រល័យនោះ។ នេះ បើតាមការ​ប្រកាស របស់អភិបាលក្រុង អ៊ីស្តង់ប៊ូល កាលពី​ថ្ងៃ​អង្គារ ដោយបានអះអាងបន្ថែមថា ជននេះ មាន​សញ្ជាតិ​ពី​ប្រទេស អូប៊េគីស្ដង់ និងបានចូលទៅហ្វឹកហាត់ ការបាញ់បោះ ក្បួនយុទ្ធសាស្ត្រ នៅក្នុង​ប្រទេស​​អាហ្វហ្គានីស្ដង់។

បុរសអាយុ២៨ឆ្នាំ បានរស់នៅលាក់ខ្លួន ពីការតាមចាប់ខ្លួន អស់រយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃកើតហេតុ [...]

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត

បុរសខ្មាន់កាំភ្លើង អាយុ២៦ថឆ្នាំ ឈ្មោះ «Esteban Santiago» ត្រូវបានចោទប្រកាន់ ពីបទល្មើសចំនួន៣ ទាក់​ទង​នឹងការបាញ់សម្លាប់មនុស្ស៥នាក់ និងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងព្រលាន​យន្ដហោះ​អន្តរជាតិ «Fort Lauderdale» នៅរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍​សហរដ្ឋ​អាមេរិក។ បទចោទ​ទាំងបីនោះ ដែល​មាន (១) បង្ក​របួសស្នាមធ្ងន់ធ្ងរ ទៅលើមនុស្សម្នាក់ នៅក្នុងព្រលានយន្ដហោះអន្តរជាតិ (២)ប្រើប្រាស់​អាវុធ ដើម្បី​ប្រព្រឹត្តិ​​ឧក្រិដ្ឋកម្​មហឹង្សា និង(៣)ធ្វើមនុស្សឃាត ដោយប្រើអាវុធ សុទ្ធតែមានស្ថាន​ទំងន់​ទោស​ធ្ងន់ធ្ងរ ដែល​ធ្វើឲ្យ​បុរសរូបនេះ អាច​រងការផ្តន្ទា​ទោស រហូតដល់​​ការប្រហារជីវិត។

នៅចំពោះការស៊ើបសួរ របស់អ្នកស៊ើបអង្កេត ខ្មាន់កាំភ្លើងរូបនេះ បានអះអាងពីគម្រោងការរបស់ខ្លួន ក្នុងការ​បាញ់​ប្រហារ កាលពីថ្ងៃសុក្រ។ ជនសង្ស័យ​បានទិញសំបុត្រយន្ដហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ «Delta Air Lines» [...]

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយឲ្យដឹងថា ការផ្ទុះអាវុធមួយ បានកើតឡើង នៅព្រលានយន្ដហោះ «Fort Lauderdale-Hollywood» ក្នុងរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ អ្នក​ដំណើរ​ទាំង​អស់ ដែល​មាន​ចំនួន​រាប់សិប ត្រូវបានជម្លៀសខ្លួន ចេញ ខណៈជនរងគ្រោះជាច្រើន ត្រូវ​បាន​ដឹក​ជា​បន្ត​បន្ទាប់ ទៅ​កាន់​មន្ទីរពេទ្យ។

បើតាមទូរទស្សន៍ «MSNBC» បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើង នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាប់​ខ្លួន​ភ្លាមៗ និង​បញ្ជូនទៅឃុំខ្លួន។

មានវត្តមាន នៅនឹងកន្លែងកើតហេតុនោះ លោក «Ari Fleischer» អតីតអ្នកនាំពាក្យ របស់អតីត​ប្រធានាធិបតី​អាមេរិក លោក «George W. Bush» បានសរសេរនៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ថា៖ «ការ​ផ្ទុះ​អាវុធ បានលាន់ឮឡើង យ៉ាងខ្លាំងក្លា។ មនុស្សទាំងអស់គ្នា នាំគ្នារត់។»។

ព្រលានយន្ដហោះ «Fort Lauderdale» ខ្លួនឯង បានសរសេរប្រកាស នៅលើទំព័រទ្វីសធើរដែរថា៖ [...]

ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់

ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់

យ៉ាងហោចណាស់ មនុស្សពីរនាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការ​បំផ្ទុះ​រថយន្ដ​ចត​ចោល​មួយ នៅក្បែរអាគារ​តុលាការ​ក្រុង «Izmir,» ដែលស្ថិតនៅខាងលិច នៃប្រទេសទួរគី។​ បន្ទាប់ពី​ហេតុការណ៍​​ផ្ទុះ​រថយន្ដ​នេះ មនុស្សពីរនាក់ ដែលអាជ្ញាធរបានអះអាងថា ជាភេរវជន ត្រូវបាន​បាញ់សម្លាប់។

សារព័ត៌មាន​ក្នុងស្រុកជាច្រើន បានអះអាងថា រថយន្ដនោះត្រូវបាន​យកមកចតចោល នៅក្បែរច្រកចូល របស់​មន្ត្រីជាន់ខ្ពស់ នៅក្នុងតុលាការ ដូចជា​ចៅក្រម និងរដ្ឋអាជ្ញាជាដើម។

អភិបាលខណ្ឌ «Bayrakli» នៃក្រុង «Izmir» បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ «NTV» ថា យ៉ាងហោច​មនុស្ស​១០នាក់ បានរងរបួស ក្នុងនោះម្នាក់​បានរង​របួស​ធ្ងន់ធ្ងរ។ មន្ត្រីនគរបាលម្នាក់ និងមន្ត្រី​តុលាការ​ម្នាក់​ទៀត បានស្លាប់ នៅក្នុងហេតុការណ៍នោះ។

ទីភ្នាក់ងារព័ត៌មាន «Anadolu» ស្និតនឹងរដ្ឋាភិបាលទួរគី បានរាយការណ៍ឲ្យដឹងថា ភេរវជនពីរនាក់ ត្រូវបាន​បាញ់​សម្លាប់ [...]

អត្តសញ្ញាណ​ជន​សង្ស័យ ​បាញ់​ប្រហារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ទួរគី

អត្តសញ្ញាណ​ជន​សង្ស័យ ​បាញ់​ប្រហារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ទួរគី

តាមការទម្លាយឲ្យដឹង របស់អាជ្ញាធរទួរគី បានអះអាងថា ជនសង្ស័យ ដែលបានតែងខ្លួន ជា«តាណូអែល» ចូល​ទៅបាញ់សម្លាប់មនុស្សច្រើនសិប នៅក្នុងរង្គសាលមួយ កណ្ដាលទីក្រុង ទីស្តាមប៊ូល (ភាគខាងជើង នៃ​ប្រទេស​ទួរគី) កាល​ពី​យប់​​ថ្ងៃចូល​ឆ្នាំ​​សកល​នោះ មានអាយុ២៨ឆ្នាំ ឈ្មោះ «Lakhe Mashrapov» និង​មាន​ដើមកំណើត មក​ពី​ប្រទេស​គៀរជីស្ដង់ (Kirghizstan)។

សារព័ត៌មានទួរគីជាច្រើន បានស្រង់ប្រភពផ្លូវការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...