អាឡិច ថាគណនីហ្វេសប៊ុកខ្លួន រងការវាយប្រហារពី«ក្របីព្រៃ»
រវាងប្រទេសកម្ពុជា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ អាឡិច ទំនងជាពិបាកបេះពីគ្នាណាស់ បើទោះជា ស្ថាបនិកអង្គការមាតាធម្មជាតិរូបនេះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជារួចហើយក្ដី។ នៅថ្ងៃនេះ លោក អាឡិច បានសរសេរជាភាសាខ្មែរ អះអាងថា គណនីហ្វេសប៊ុករបស់លោក ត្រូវរងការវាយប្រហារ ដោយ«ក្របីព្រៃម្នាក់» ដែលជាសមាជិក នៃនាយកដ្ឋានមួយ ក្នុងក្រសួងមហាផ្ទៃកម្ពុជា។
ដោយអមមកជាមួយ នឹងរូបថតរបស់លោក ឌី វិជ្ជា កូនប្រសាររបស់លោក ហ៊ុន សែន និងជាអគ្គស្នងការរង នៃនគរបាលជាតិកម្ពុជានោះផង លោក អាឡិច បានសរសេរថា៖ «នៅពេលដែលខ្ញុំ កំពុងជាប់រវល់អបអរសាទរ នូវលទ្ធផលបោះឆ្នោត ដ៏មហាអស្ចារ្យ ដែលបញ្ជាក់ជាចុងក្រោយថា សម្ដេច ហ៊ុន សែន បានសម្រេចចិត្ដដើរតាមមាគ៌ា របស់កូរ៉េខាងជើង គុយបា វៀតណាម។ល។ ស្រាប់តែខ្ញុំត្រូវរងការវាយប្រហារ តាមផ្នែកប្រព័ន្ធបច្ចេកវិទ្យា (hack) [...]