ខៀវ សុភ័គ៖ ជុន ច័ន្ទបុត្រ ជា«ឆ្កែបម្រើ»ឲ្យប្រធានវិទ្យុអាស៊ីសេរី
លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ កំពុងមាន«ឈ្មោះហៅ»ថ្មីមួយទៀត ពីសំណាក់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ «ឆ្កែបម្រើ»។ លោក ខៀវ សុភ័គ បានហៅលោក ហួត វុទ្ធី ដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន ខេមបូឌា ដេលី (The Cambodia Daily) កាលពីម្សិលមិញ ក្រោមហេតុផលថា លោក ហួត វុទ្ធី បានស្ដាប់បញ្ជាគេ «ឲ្យចាកចេញ» ពីប្រទេសកម្ពុជា។
លោក ហួត វុទ្ធី ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានចាកចេញពីកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានរង ការចោទប្រកាន់ពីអាជ្ញាធរ ថាលោកបានធ្វើ «សេចក្ដីប្រកាសក្លែងបន្លំ» ដើម្បីបានចូល ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃ១៩ ខែមេសា កន្លងមក ជាមួយនឹងក្រុមតំណាងរាស្ត្រ [...]