ហ៊ុន សែន ថាគ្មានបញ្ហា បើអាមេរិកកាត់ជំនួយ១០០%
«មិនមានបញ្ហាទេ ទោះកាត់១០០ភាគរយ ក៏កាត់ទៅ ព្រោះខ្មែរយើងអត់មានអីផង» នេះជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីតបទៅនឹងគម្រោងកាត់ជំនួយអាមេរិក សម្រាប់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋបាលប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ (Donald Trump)។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ នៅក្នុងពិធីចែកសញ្ញាបត្រមួយ ក្នុងព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ដោយនិយាយការពាររដ្ឋបាលប្រធានាធិបតីអាមេរិកថា លុយមិនមែនធ្លាក់ពីលើមេឃទេ ដែលជាហេតុធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវកាត់បន្ថយជំនួយទៅក្រៅប្រទេស ចំនួន៣០ភាគរយ សម្រាប់គម្រោងថវិកាឆ្នាំក្រោយៗ របស់ប្រទេសមហាអំណាច។
លោក ហ៊ុន សែន បានថ្លែងថា៖ «ដូណាល់ ត្រាំ ត្រូវការលុយ អញ្ជឹងលុយវាមិនមែនធ្លាក់ពីលើមេឃមកទេ វាត្រូវមានតុល្យភាព [...]