Posts tagged as "Hun Manit"

ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

ការធ្វើប្រតិកម្ម តបទៅនឹងរបាយការណ៍មួយ គឺជា«សមត្ថភាព»។ នេះ ជាការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា ដែលបានសរសេរអម ទៅនឹងប្រតិកម្មរបស់កូនៗលោក តបទៅ​នឹង​របាយការណ៍ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការឃ្លាំមើលពិភពលោក ហៅជា​ភាសា​អង់គ្លេស «Global Witness»។

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស ដែលមាន​ទីស្នាក់ការកណ្ដាល​នៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយ​ឲ្យ​ដឹង​នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​​មាន​​កម្រិត​​ច្រើន​ជាង [...]

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រក​ស៊ី​មាន​បាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ នេះបើតាម​របាយ​ការណ៍ ដ៏ពេញលេញមួយ មានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលទើបបាន​ទម្លាយឲ្យដឹង នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ស្ដីពី​«ចក្រភព​ជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន។ ក្រុមអ្នកជំនាញ បានគណនាឃើញ ពី​ចំណូល​ទាក់ទងនឹងការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។

តើមហាផៅសន្ដានត្រកូល ហ៊ុន បានរកទទួលទាន ទៅលើវិស័យអ្វីខ្លះ? ខាងក្រោមនេះ ជារូបភាពមួយចំនួន នឹងពន្យល់ឲ្យដឹង [...]

«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលមានទីតាំងនៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយឲ្យដឹងនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។

នៅក្នុងរបាយការណ៍នោះ បានលើកមកនិយាយយ៉ាងលំអិត និយាយពី កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែល​ធ្វើការ​បណ្ដាក់ទុន [...]

«ត្រូវ​ផ្តន្ទា​ទោស ជន​ដៃ​ដល់​ធាក់​ទាត់​តំណាង​រាស្រ្ត ទៅ​តាមច្បាប់»

«ត្រូវ​ផ្តន្ទា​ទោស ជន​ដៃ​ដល់​ធាក់​ទាត់​តំណាង​រាស្រ្ត ទៅ​តាមច្បាប់»

ហេតុការណ៍ដ៏រន្ធត់ នៃការអូសអ្នកតំណាងរាស្ត្រ ចេញពីរថយន្ដ យកមកធាក់ទាត់នៅកណ្ដាលទ្រូងថ្នល់ កាល​ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ អត់ទ្រាំមិនធ្វើប្រតិកម្មមិនបាន។ គ្រប់ៗគ្នា​សុទ្ធ​តែទាមទារ ឲ្យចាប់យកជនដៃដល់ មកផ្ដន្ទាទោសជាកំហិត។

ដំបូងគេនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ឲ្យ​ជួយ​ស្វែងរកចាប់ជនដៃដល់ វាយតប់តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ មកផ្ទន្តាទៅតាមផ្លូវច្បាប់។ អ្នកនាំ​ពាក្យ​រូបនេះ បានសរសេរយ៉ាងខ្លី លើទំព័រហ្វេសប៊ុករបស់លោកថា៖ «បាតុកម្ម ជាសិទ្ធិសេរីតាមលទ្ធិ​ប្រជា​ធិបតេយ្យ នៅកម្ពុជា។  ជនល្មើស ប្រព្រឹត្តអំពើហឹង្សា ត្រូវតែផ្តន្ទាទោសដោយច្បាប់។ សូមសមត្ថកិច្ចពាក់ព័ន្ធ ជួយ​ស្វែង​រក​យុត្តិធម៌​ជូនជនរងគ្រោះ។»

ឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា លោកមានការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...