គណបក្សមួយរើសអើងពូជសាសន៍ នឹងធ្វើឲ្យកម្ពុជាមានសង្គ្រាម?
គណបក្សសង្គ្រោះជាតិប្រឆាំង«ដាច់ខាត» នូវការរើសអើងជាតិសាសន៍ មិនថាសាសន៍ណានោះឡើយ។ នេះជាការថ្លែងអះអាង របស់លោក កឹម សុខា តបនឹងការលើកឡើង ក្នុងពេលកន្លងមក រប់ស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអ្នកគាំទ្រគណបក្សកាន់អំណាច ដែលតែងអះអាងថា គណបក្សសង្គ្រោះជាតិ ជាគណបក្សរើសអើង ជាពិសេសរើសអើង ចំពោះ«ជាតិសាសន៍វៀតណាម»។
ថ្លែងក្នុងពិធីបុណ្យ «រ៉ូយ៉ាហាជី» ជាមួយប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អនុប្រធានទីមួយនៃរដ្ឋសភា និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជាតិ មិនធ្លាប់មាន «គោលនយោបាយ រើសអើងជាតិសាសន៍» នោះឡើយ។ លោក កឺម សុខា បានចាត់ទុកអ្នករិះគន់ទាំងឡាយ ដែលគិតថា ខ្មែរមានការរើសអើងជាតិសាសន៍នោះ ថាជាការគិតខុស។
កម្ពុជានឹងមានសង្គ្រាម ព្រោះបក្សមួយរើសអើង?
បញ្ហានៃការរើសអើងជាតិសាសន៍ ត្រូវបានលោក ហ៊ុន សែន [...]