សកម្មជនសិទ្ធមនុស្សដែលកំពុងជាប់ឃុំ អាចឈ្នះពានរង្វាន់អន្តរជាតិ
Freethe5kh៖ ការងាររបស់ពួកគេ ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ ខណៈការឃុំខ្លួនពួកគេ ត្រូវបានធ្វើឡើងយ៉ាងអយុត្តិធម៌ ដោយហេតុតែពួកគេ បានបំពេញការងារសិទ្ធិមនុស្ស តែប៉ុណ្ណោះ។ នេះ ជាការអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី ២៦ ខែមេសានេះ របស់គណៈកម្មការពានរង្វាន់ «Martin Ennals» នៅក្នុងប្រទេសស្វីស ដែលចូលរួមធ្វើការវិន្និច្ឆ័យ ដោយអង្គការអន្តរជាតិធំៗ ចំនួន១០ នៅលើពិភពលោក (ឈ្មោះអង្គការទាំងនោះ មានដាក់ជូន នៅខាងក្រោម)។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ «ស្ថាប័នអន្តរជាតិជាច្រើន ដូចយ៉ាងក្រុមការងារទទួលបន្ទុកផ្នែក ការឃុំឃាំងមនុស្ស ដោយគ្មានការជំនុំជម្រះ និងអ្នករាយការណ៍ពិសេស [ពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា] របស់អង្គការសហប្រជាជាជាតិ [...]