ISIS ទទួលស្គាល់ភេរវកម្មបើករថយន្ដបុកមនុស្ស នៅប៊ែរឡាំង
នៅល្ងាចថ្ងៃអង្គារទី២០ ខែធ្នូនេះ (ម៉ោងនៅអ៊ឺរ៉ុបខាងលិច) ទីភ្នាក់ងារឃោសនា «Amaq» ឲ្យចលនាភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានធ្វើសេចក្ដីប្រកាសមួយ ទទួលស្គាល់ការវាយប្រហារ ដោយបើករថយន្ដដឹកទំនិញធុនធ្ងន់ បំបុកចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រីមួយ ស្ថិតនៅភាគខាងលិច នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថាជាគម្រោងការរបស់ក្រុមខ្លួន។
ទីភ្នាក់ងារនេះ បានសរសេរថា៖ «យុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម បានបើកប្រតិបត្តិការសិក ក្នុងរដ្ឋធានីប៊ែរឡាំង ដើម្បីជាការឆ្លើយតប ទៅនឹង សេចក្ដីអំពាវនាវ (របស់ក្រុមរដ្ឋអ៊ីស្លាម) ឲ្យធ្វើការវាយប្រហារ ទៅលើពលរដ្ឋនៃបណ្ដាប្រទែស ដែលចូលរួមក្នុងក្រុមសម្ព័ន្ធមិត្ត»។
ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយមានប្រទេសអាល្លឺម៉ង់ចូលរួមដែរនោះ [...]