អ៊ុំ សំអាន៖ រដ្ឋាភិបាលប្រើផែនទីអមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ
រឿងផែនទីព្រំដែនប្រទេសកម្ពុជា តំណាងឲ្យបូរណភាពទឹកដី នៅមិនទាន់ស្ងាត់នៅឡើយ។ បើរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិតបញ្ចប់ការផ្ទៀងផ្ទាត់ផែនទី ដែលបានធ្វើជាច្រើនដង កាលពីពេលកន្លងមកនោះ សម្រាប់មន្ត្រីគណបក្សប្រឆាំងវិញ នៅតែអះអាងថា រដ្ឋាភិបាលគួរបោះបង្គោលព្រំដែន ដោយយកតាមផែនទី ដែលកម្ពុជាបានយកទៅតម្កល់ទុក នៅអង្គការសហប្រជាជាតិ ជៀសជាងការប្រើប្រាស់ ផែនទីមួយ ដែលយកសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ មកធ្វើជាមូលដ្ឋាន។
លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងបណ្តាញសង្គមថា រដ្ឋាភិបាលប្រើផែនទីបោនខ្នាត ១/១០០.០០០ ចំនួន២៦ផ្ទាំង ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីបោនខ្នាត ១/១០០.០០០ របស់រដ្ឋាភិបាលបារាំង និងផែនទី UTM ខ្នាត ១/១០០.០០០ របស់អង្គការសហប្រជាជាតិ។ លោកបានបន្តថា៖ «ប៉ុន្តែពេលបោះបង្គោលព្រំដែន រដ្ឋាភិបាលប្រើផែនទីផែនទី UTM ខ្នាត ១/៥០.០០០ [...]