ក្បួនយុទ្ធនាការប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ NGO ត្រូវបានរារាំង
នាវេលាម៉ោងជិត១០ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ក្បួនដង្ហែរ និងបើកយុទ្ធនាការ របស់ក្រុមអង្គការសង្គមស៊ីវិល បានជួបនូវការរារាំង ពីសំណាក់កងកម្លាំងសន្ដិសុខ បង្កឲ្យមានការប៉ះទង្កិចគ្នា នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម និងនៅតាមវិថីផ្សេងទៀតមួយចំនួន ខណៈពួកគេព្យាយាមហែរក្បួនទាំងនេះ ទៅកាន់វិមានរដ្ឋសភា។
ចំពោះមុខព្រួញទាំង៤ទិសដៅ លើផ្លូវជាតិធំៗទាំង៤ នៃអ្នកតវ៉ា មកពីបណ្ដាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ៥00នាក់នោះ ត្រូវបានរារាំងជាបន្តបន្ទាប់ ពីសំណាក់សមត្ថកិច្ចចម្រុះជាតិ ក្នុងគោលបំណងមិនអនុញ្ញាត ឲ្យមានការប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋសភា ក្នុងថ្ងៃទី៣០ ខែមិថុនានេះឡើយ។
ការប៉ះទង្គិចគ្នា ទាំងបួនទិសដៅនេះ ទាំងនៅមុខស្ថានទូតបារាំង ទាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មិនបង្កឲ្យមានរបួសធ្ងន់ធ្ងរ ដល់អ្នកណាម្នាក់នោះទេ។ កាលពីវេលាម៉ោង ជិត១០ព្រឹក យុវជនម្នាក់ ត្រូវបានចាប់ខ្លួន [...]