Posts tagged as "NGO"

ហូរ វ៉ាន់ថា រដ្ឋាភិបាល​គួរ​អនុម័ត​ច្បាប់ កាស៊ីណូ មុន

ហូរ វ៉ាន់ថា រដ្ឋាភិបាល​គួរ​អនុម័ត​ច្បាប់ កាស៊ីណូ មុន

«កាស៊ីណូ» ដែលកំពុងកើតឡើងព្រោងព្រាត ក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្តាព្រំដែន នៅមិនទាន់​មានច្បាប់គ្រប់គ្រងនៅឡើយ។ តែផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ កំពុងរងការរិះគន់ថា ត្រូវបានរដ្ឋាភិបាល ផ្ដល់អាទិភាព ខ្លាំងជាងច្បាប់គ្រប់គ្រង់ កាស៊ីណូ ទៅវិញ។

លោក ហូរ វ៉ាន់ ប្រធានគណកម្មការទី១០នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ បាន​ថ្លែងថា ចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីអង្គការ និងសមាគមនេះ នៅមិនទាន់ដល់ពេល ឬចាំបាច់ និង​ប្រញាប់​អនុម័តនោះឡើយ។ លោកថា បើទោះជា១០ឆ្នាំទៀត ទើបអនុម័តនោះ ក៏វាមិនហួសពេលដែរ។ លោកបន្តថា តែអ្វីដែលគួរ យកចិត្តទុកដាក់ និងគិតគូរដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះ រដ្ឋាភិបាលត្រូវ​ចាប់​អារម្មណ៍ បង្កើតឲ្យមានច្បាប់គ្រប់គ្រង លើ«កាស៊ីណូ»វាប្រសើរជាង។

តំណាងរាស្រ្តមណ្ឌលភ្នំពេញរូបនេះ បានបន្តថា តួយ៉ាង កាស៊ីណូ [...]

សភា​ធ្វើ​សិក្ខា​សាលា ប្រមូល​តែ NGO ដែល​ស្និត​នឹង​រដ្ឋាភិបាល?

សភា​ធ្វើ​សិក្ខា​សាលា ប្រមូល​តែ NGO ដែល​ស្និត​នឹង​រដ្ឋាភិបាល?

រដ្ឋសភាពកម្ពុជា នៅតែរងការចោទប្រកាន់ ថាជារដ្ឋសភាដែមានភាពលំអៀង ទៅរកក្រុមបក្សពួកតែម្ខាង។ បើសូម្បីអ្នកតំណាងរាស្ត្រ ក៏មានការបែកចែកសិទ្ធិ នៃការនិយាយស្ដីរនោះ តែសម្រាប់សិក្ខាសាលាថ្នាក់ជាតិ ដើម្បីជជែកពិភាក្សាពីច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល រៀបចំដោយរដ្ឋសភាវិញ ក៏ស្ថាប័ន​ជាតិ​មួយនេះ បានរងនូវការរិះគន់ដូចគ្នាដែរថា បានរើសអើងយកតែ ក្រុមអង្គការសមាគម ដែលមាន​និន្នាការ​លំអៀង ទៅបក្សកាន់អំណាច ឬជាអង្គការសមាគម ដែលបង្កើតឡើង ដោយរដ្ឋាភិបាលតែប៉ុណ្ណោះ។

លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងត្អូញត្អែរ ពីការរឹតត្បិតរបស់រដ្ឋសភា ដែលជាស្ថាប័នរបស់ជាតិ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា​អង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងសិក្ខាសាលា រៀបចំឡើងដោយរដ្ឋសភា កាលពិថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ភាគច្រើនជាអង្គការសង្គមស៊ីវិល [...]

«បង្កើត​ច្បាប់ NGO ដើម្បី​ទប់​ស្កាត់​លុយ​ខ្មៅ»

«បង្កើត​ច្បាប់ NGO ដើម្បី​ទប់​ស្កាត់​លុយ​ខ្មៅ»

សេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល មានបំណង សម្រាប់តែទប់ស្កាត់​«លុយខ្មៅ»​ប៉ុណ្ណោះ។ រីឯការលើកឡើង ពីសិទ្ធិ និងសេរីភាព របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គ្រាន់តែជា​«លេស» ដើម្បីបិទបាំងនូវផលប្រយោជន៍ ដែលពួកគេនឹងបាត់បង់ តាមរយៈច្បាប់ខាងលើ។ នេះជាការអះអាង របស់​លោក រស់ សារុំ ប្រធានក្រុមបញ្ញវន្តកំណែទម្រង់សង្គម ដែលជាស្ថាបនិកម្នាក់ ក្នុងកិច្ចការពង្រាងច្បាប់ ដ៏​ចម្រូង​ចម្រាស់ ដើម្បីគ្រប់គ្រងអង្គការសមាគម នៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សារុំ បានទទួលស្គាល់ជាពិសេសថា ច្បាប់នេះ ពិត​ជាមានការលូកដៃដឹងលឺ នូវប្រព័ន្ធហិរញ្ញវត្ថុ ចំណូល និងចំណាយ របស់អង្គការសង្គមស៊ីវិលនោះ ជាប្រចាំខែ ឬឆ្នាំមែន តែក៏ដើម្បីទប់ស្កាត់លុយខ្មៅ ហូរចូលមកកម្ពុជា ឬលុយនោះ គ្មានគម្រោងច្បាស់លាស់ ក្នុងការ​ចាយ​វាយ។ លោក បានពន្យល់ទៀតថា ច្បាប់ខាងលើ [...]

ច្បាប់ NGO នឹង​ត្រូវ​អនុម័ត​ដោយ​សម្លេង​បក្ស​កាន់​អំណាច​តែ​មួយ

ច្បាប់ NGO នឹង​ត្រូវ​អនុម័ត​ដោយ​សម្លេង​បក្ស​កាន់​អំណាច​តែ​មួយ

លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីថ្លែងបើកសិក្ខាសាលា នាព្រឹកថ្ងៃទី៨ ខែកក្កដានេះ ដោយបាន​ចាត់​ទុកថា អង្គការសង្គមស៊ីវិល ប្រៀបបានទៅនឹងផ្នែកមួយ របស់រដ្ឋាភិបាល ដែលបានរួមចំណែកការពារ និង​ជួយ​នូវភាពលំបាកនានា របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមពង្រឹង និងលើកកំពស់ ការអនុវត្តច្បាប់ សិទ្ធិ​មនុស្ស លិទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា យ៉ាងណាសម្រាប់លោកផ្ទាល់ ដែលជាប្រធានរដ្ឋសភា នៅតែចង់​បាន​ច្បាប់គ្រប់គ្រងអង្គការនេះ ជាចាំបាច់។

ប្រធានរដ្ឋសភារូបនេះ ក៏បានស្នើឲ្យអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ទទួលយកអនុសាសន៍របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បី​មកពីគ្រោះដាក់បញ្ចូល ក្នុងសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សូមបញ្ជាក់ថា ចំពោះសិក្ខាសាលា ដែលរៀបចំឡើងដោយរដ្ឋសភានេះ ឃើញមានវត្តមាន នៃតំណាងរាស្រ្ត [...]

អតីត​ចៅ​ក្រម​ម្នាក់ ថា​រដ្ឋាភិបាល​យក​ជន​មិន​ចេះ​ច្បាប់​ មក​ធ្វើ​ច្បាប់

អតីត​ចៅ​ក្រម​ម្នាក់ ថា​រដ្ឋាភិបាល​យក​ជន​មិន​ចេះ​ច្បាប់​ មក​ធ្វើ​ច្បាប់

ប្រសិនបើរដ្ឋាភិបាលកម្ពុជា ចង់ឲ្យសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ឆាប់ត្រូវ​បាន​អនុម័ត និងត្រូវតែអនុម័ត ឲ្យខាងតែបាននោះ ចំណែកឯអ្នកជំនាញ ខាងច្បាប់វិញ បានចង្អុលចំៗថា ច្បាប់​ដែលរដ្ឋាភិបាល​កំពុង​ធ្វើនេះ មានលក្ខណៈមិនសមស្រប នឹងរដ្ឋធម្មនុញ្ញឡើយ។ មិនត្រឹមតែប៉ុណ្ណឹង អ្នក​ជំនាញ​រូប​នោះ ថែមទាំងបានរិះគន់ថា រដ្ឋាភិបាលយកមនុស្ស មិនចេះច្បាប់ មកធ្វើច្បាប់នោះថែមទៀត។

អតីតចៅក្រម អតីតមេធាវី និងជាអតីតសាស្ត្រាចារ្យសាលាច្បាប់ លោក ស សុវ៉ាន បានធ្វើការបរិហា នូវ​ចំណុច​មួយចំនួន ក្នុងចំណោមចំណុចជាច្រើន នៃសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​លោកបានចាត់ទុកថា មានលក្ខណៈរំលោភសិទ្ធិបុគ្គល និងរដ្ឋធម្មនុញ្ញ។ លោកបាន​បង្ហាញ​ត្រួសៗថា ដូចជា​ពាក្យ និងនិយមន័យ នៃពាក្យថា អ្វីទៅជាសមាគម អ្វីជាមូលនិធិ និងអ្វីជាអង្គការ​ក្រៅ​រដ្ឋាភិបាល (...) នៅមិន​មានការបកស្រាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...